ខេត្តបន្ទាយមានជ័យៈ ពលរដ្ឋប្រទះឃើញបុរសម្នាក់ធ្វើអត្តឃាតខ្លួនឯងដោយយកខោចងកជាប់នឹងមែកពុទ្រាស្លាប់នៅរសៀលម៉ោង ៤ ថ្ងៃទី២៣ ខែមីនាឆ្នាំ២០២៣តាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសេរីសោភណ័។
សពរងគ្រោះមានឈ្មោះ រឹមប៊ុនរឿង អាយុ 53 ឆ្នាំរស់នៅភូមិ 2 ឃុំកំពង់ស្វាយស្រុកសិរីសោភ័ណ្ឌ ។ ចំណែកប្រពន្ធឈ្មោះនៅសុផារីអាយុ៤៣ ឆ្នាំ មានកូនពីរនាក់ តាមការរាបរៀបរបស់ស្ត្រីជាប្រពន្ធថាៈក្រោយពីបាត់ប្ដីរយៈពេលបីថ្ងៃមកគាត់ក៏បានដើររកហើយដាក់ពាក្យបណ្ដឹងនិងដាក់រូបថតតាមប៉ុស្តិ៍ប៉ូលីសនិងលេខទូរសព្ទដើម្បីឲ្យសមត្ថកិច្ចជួយស្វែងជួយរកប្ដីរបស់គាត់។
សមត្ថកិច្ចកន្លែងកើតហេតុបន្តថាៈ ប្រពន្ធរបស់គាត់បានមកដាក់ពាក្យបណ្ដឹងនិងរូបថតដើម្បីស្វែងរកប្ដីរបស់គាត់មែន។
សមត្ថកិច្ចក្នុងហេតុការបន្តថាៈយោងតាមការសាកសួររបស់ប្រពន្ធថាប្ដីរបស់គាត់បានហូបស្រាអស៎រយៈពេល១០ឆ្នាំមកហើយ អាចសង្ស័យអាចប៉ះពាល់ដល់សរសៃប្រសាទរហូតមកនៅវេលាម៉ោង ៤និង២៣ នាទីរសៀលថ្ងៃកើតហេតុមានប្រជាពលរដ្ឋ ធ្វើដំណើរតាមផ្លូវជាតិលេខ៥ក៌ចុះបត់ជើងតូចបានប្រទះឃើញបុរសដូចភិនភាគដែលស្ត្រីខាងលើបានដាក់រួបថតក៏បានចុះទៅដល់កន្លែងកើតហេតុបានទូរសព្ទប្រាប់ស្ត្រីជាប្រពន្ធមកពិនិត្យមើលឃើញថាសពបុរសរងគ្រោះពិតជាប្ដីរបស់គាត់ដែលបាត់ខ្លួនមែន។នៅកន្លែងកើតហេតុសមត្ថកិច្ចជំនាញ មកធ្វើកោសល្យវិច្ច័យរួចរាល់និង សន្នដ្ឋានថាសពរងគ្រោះពិតជាយកខោរបស់ខ្លួនចង កសម្លាប់ដោយខ្លួនឯងមែន ដោយនៅលើដងខ្លួនគ្មានស្លាក់ស្នាមនិងអំពើរឃាតកម្ម ហើយក៏បានប្រគល់សាកសពទៅដល់បងប្អូននិងប្រពន្ធរបស់គាត់ដើម្បីធ្វើបុណ្យទៅតាមប្រពៃណី។វណ្ណា