សមត្ថកិច្ចនគរបាលខេត្តព្រៃវែង ឃាត់ខ្លួនក្មេងទំនើង ១៥នាក់ ប្រដាប់ដោយដាវ កាំបិត បញ្ជូនទៅតុលាការ

ចែករំលែក៖

ខេត្តព្រៃវែង៖ នៅយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានបញ្ជាក់ អោយដឹងថា,  កម្លាំងនគរបាលស្រុកពារាំង សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលនគរបាលកំពង់ពពិល បានធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើង ១៥នាក់ ពាក់ព័ន្ធករណីប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត ។

សមត្ថកិច្ចបញ្ជាក់ថា, ការឃាត់ខ្លួននេះ សមត្ថកិច្ចបានធ្វើឡើងកាលពីវេលាម៉ោងជាង ៧យប់ ថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០២៣ នៅចំណុចសាលាបឋមសិក្សាកំពង់ពពិល ស្ថិតក្នុងភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង ។

នគរបាលស្រុកពារាំងបានឲ្យដឹងថា ក្មេងទំនើងទាំង ១៥នាក់ខាងលើ ទី១. ឈ្មោះ ប្រុស វាសនា ភេទប្រុស អាយុ ១៥ឆ្នាំ មានទីលំនៅភូមិត្បូងដំរី ឃុំកំពង់ចម្លង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (ម្ចាស់ដាវ) ។ ទី២. ឈ្មោះ លី មករា ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិខ្សុំជើង ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង (ម្ចាស់ដាវ) ។ ទី៣. ឈ្មោះ ពេញ រក្សា ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិស៊ីធរលិច ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (ម្ចាស់កាំបិតប៉័ងតោ) ។ ទី៤. ឈ្មោះ ឡុង រ៉ាវីត ភេទប្រុស អាយុ ១៤ឆ្នាំ រស់នៅភូមិបទសន្ទ្រាក្រោម ឃុំកពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង (ម្ចាស់កូនកាំបិតតូច) ។ ទី៥. ឈ្មោះ ចាន់ សនផានិត ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិទួលពង្រ ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ ទី៦. ឈ្មោះ សំអូន រ៉ូហ្សា ភេទប្រុស អាយុ ១៥ឆ្នាំ រស់នៅភូមិទួលពង្រ ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ ទី៧. ឈ្មោះ គា សុទ្ធិគន្ធ ភេទប្រុស អាយុ ១៥ឆ្នាំ រស់នៅភូមិត្បូងដំរី ឃុំកំពង់ចម្លង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ ទី៨. ឈ្មោះ លី ជុងហ៊ាង ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិគគរ ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង ។ ទី១០. ឈ្មោះ ប៉ន ដារ៉ា ភេទប្រុស អាយុ ១៥ឆ្នាំ រស់នៅភូមិខ្សុំជើង ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង ។ ទី១១. ឈ្មោះ ជា វិច្ឆិកា ភេទប្រុស អាយុ ១៥ឆ្នាំ រស់នៅភូមិខ្សុំត្បូង ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង ។ ទី១២. ឈ្មោះ សឿន ដេវីត ភេទប្រុស អាយុ ១៤ឆ្នាំ រស់នៅភូមិខ្សុំជើង ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង ។ ទី១៣. ឈ្មោះ វឿន សារ័ត្ន ភេទប្រុស អាយុ ១៤ឆ្នាំ រស់នៅភូមិបទសន្ទ្រាលើ ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង ។ ទី១៤. ឈ្មោះ ទេព វីរៈ ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិស៊ីធរ ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ ទី១៥. ឈ្មោះ រឿន វីរៈ ភេទប្រុស អាយុ ១៦ឆ្នាំ នៅភូមិពោធិ៍សាត់ ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង ។ ក្រោយឃាត់ខ្លួនក្រុមក្មេងទំនើងខាងលើ កម្លាំងជំនាញបានរឹបអូសវត្ថុតាងរួមមាន៖ ដាវចំនួន ២ដើម, កាំបិតប៉័ងតោចំនួន ០១ និងកូនកាំបិតប៉័ងតោចំនួន ០១ ។

នគរបាលបានឲ្យដឹងទៀតថា នៅវេលាកើតហេតុខាងលើ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកពារាំង បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ពពិលបានល្បាតចល័ត ក៏ជួបជាមួយក្រុមក្មេងទំនើងខាងលើ ។ ដោយមានការសង្ស័យ សមត្ថកិច្ចក៏បានឃាត់ធ្វើការឆែកឆេររកឃើញមានដាវ និងកាំបិត ក៏បាននាំខ្លួនមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកពារាំង ។ យោងតាមចម្លើយសារភាពរបស់ជនសង្ស័យទាំង ១៥នាក់ ពួកគេយកអាវុធតាមខ្លួន គឺបំណងទុកការពារខ្លួន ។ 

បច្ចុប្បន្ន ក្មេងទំនើងទាំង ១៥នាក់ រួមនឹងវត្ថុតាងខាងលើ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រៃវែង នៅព្រឹកថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០២៣ នេះ ៕

ដោយ : សិលា

IMG_7196

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print