ខេត្តកណ្ដាល: យុវជនម្នាក់ពុំដឹងជាមានវិបត្តិអ្វីទេបានបញ្ចប់ជីវិតខ្លួនឯង ដោយការចងកធ្វើអត្តឃាតនៅក្នុងបន្ទប់ដេក បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១៤និង៣០នាទី នៅចំណុចផ្ទះឈ្មោះ ជី ធឿន ភេទស្រី អាយុ៦១ឆ្នាំ ស្ថិតនៅភូមិអន្លង់តាសេកក្រោម ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ។
មន្ត្រីនគរបាលបច្ចេកទេសនិងវិទ្យាសាស្រ្តនៃអធិការដ្ឋាននគរបាលស្រុកស្អាងបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ជាតិ វ៉ាន់ឆៃ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅភូមិអន្លង់តាសេកក្រោម ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។ វត្ថុតាងចាប់យករួមមាន៖ ក្រមាចំនួន០១ ពណ៌សលាយក្រហម។
ប្រភពដដែលបន្តថា តាមការបំភ្លឺរបស់ស្ត្រីចំណាស់ម្នាក់ឈ្មោះ ជី ធឿន ភេទស្រី អាយុ៦១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករជាម្ចាស់ផ្ទះបានឱ្យដឹងថា ជនរងគ្រោះរស់នៅជាមួយគាត់តាំងពីតូចមកម្ល៉េះ។ ក្រោយពេលឈប់ពីការងារបើកបរគ្រឿងចក្រអស់រយៈពេលមួយឆ្នាំមក ជនរងគ្រោះពុំមានការងារអ្វីពិតប្រាកដទេរស់នៅអាស្រ័យការហូបចុកដោយសាររូបគាត់ ។ លុះមកដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ ២០២៣ វេលាម៉ោង៨យប់ ជនរងគ្រោះពុំបាននិយាយអ្វីគួរឱ្យកត់សម្គាល់នោះទេ ហើយបានចូលសម្រាកដូចធម្មតា។
លុះនៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុខាងលើស្ត្រីជាម្ចាស់ផ្ទះបានត្រឡប់មកពីធ្វើចម្ការវិញជូរមាត់រកថ្នាំចុក បានបើកទ្វារបន្ទប់ជនរងគ្រោះរកថ្នាំយកមកចុកបន្តរួចហេីយទៅចំការពោតបូមទឹកវិញ ស្រាប់តែរុញទ្វារទៅឃើញជនរងគ្រោះស្លាប់ដោយសារចងកនឹងក្រមានីឡុងពណ៌សលាយក្រហមជាប់ជាមួយនឹងផ្ទោងផ្ទះក្នុងបន្ទប់ដេក ភ្លាមនោះ ក៏ផ្អើលឆោឡោដល់អ្នកជិតខាងមកជួយ។ បន្ទាប់មកក៏បានរាយការណ៍មកសមត្ថកិច្ចប៉ុស្ដិ៍នគរបាលព្រែកអំបិលចុះទៅដល់កន្លែងកើតហេតុឃើញថា ជនរងគ្រោះចងកនឹងក្រមានីឡុងពណ៌ក្រហមលាយស ដោយចងជាមួយនឹងផ្ទោងផ្ទះបន្ទប់ដេកផុតដីប្រវែង៥០សង់ទីម៉ែត្រដាច់ខ្យល់ស្លាប់បាត់ទៅហើយ ហើយកម្លាំងប៉ុស្តិ៍នគរបាលព្រែកអំបិល កម្លាំងប្រជាការពារ សហការជាមួយក្រុមគ្រូពេទ្យ កម្លាំងជំនាញផ្នែកពិនិត្យនិងវិភាគកន្លែងកើតហេតុស្រុកស្អាងនិងលោកមេឃុំ មេភូមិ បានពិនិត្យទៅលើជនដងគ្រោះឃើញថាមានស្លាកស្នាមជាំត្រង់កន្លែងគុម្ពត្រចៀកខាងឆ្វេង ទៅគុម្ពត្រចៀកខាងស្ដាំ។ ក្រៅពីនោះពុំមានឃើញគ្មនអ្វីគួរអោយកត់សម្គាល់ទ្បេីយ។
ការសន្និដ្ធាន :តាមជំនាញនិងយោបល់គ្រូពេទ្យ ជនរងគ្រោះស្លាប់ដោយសារ(ចងក) ពិតប្រាកដមែន ។ ក្រោយធ្វើការពិនិត្យសពរួចបានប្រគល់សពជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ដោយស្អាងជ័យ