កម្លាំងនគរបាលអន្តរាគមន៍ក្នុងអង្គភាពនៃវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨៩១ បន្តចុះធ្វើការជួយរុះរើទុកដាក់សាលាវិទ្យាល័យថ្មពួកនិងផ្ទះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារផ្គររន្ទះ ខ្យល់កន្ត្រាក់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈកម្លាំងនគរបាលអន្តរាគមន៍ក្នុងអង្គភាពនៃវរៈសេនាតូច នគរបាលការពារព្រំដែនគោកលេខ ៨៩១ សរុប ៥០នាក់ បន្តចុះ ធ្វើការជួយរុះរើទុកដាក់សាលាវិទ្យាល័យថ្មពួក និងផ្ទះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារផ្គររន្ទះខ្យល់កន្ត្រាក់ នៅក្នុងស្រុក ថ្មពួក នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣នេះ។

នគរបាលបានប្រាប់ថា ដោយអនុវត្តតាមការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការ វរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨៩១ បានចាត់ឱ្យលោកមេបញ្ជាការរងចំនួន០២រូប ដឹកនាំកម្លាំងនគរបាលអន្តរាគមន៍ក្នុងអង្គភាពនៃវរៈសេនាតូច នគរបាលការពារព្រំដែនគោកលេខ ៨៩១ សរុបចំនួន ៥០ នាក់បន្តចុះធ្វើការជួយរុះរើទុកដាក់ សាលាវិទ្យាល័យថ្មពួកនឹងជួយជួសជុលសាងសង់សាលាសារជាថ្មីដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ កាលពីល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ នៅស្រុក ថ្មពួក ដែលបណ្តាលឲ្យរងការខូចខាត ផ្ទះប្រជាពលរដ្ឋ ចំនួន២០០ខ្នង ក្នុងស្រុកថ្មពួក និងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

សូមបញ្ជាក់ថាៈ  កម្លាំងនគរបាលអន្តរាគមន៍ក្នុងអង្គភាពនៃវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១  ជានិច្ចកាល តែងតែយកចិត្តទុកដាក់  និង អនុវត្តតាមបទបញ្ជាថ្នាក់លេី  ក្រៅពីចូលរួមទប់ស្កាត់ប្រជាពលរដ្ឋ ពលករ លួចឆ្លងដែនចេញចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដេនខ្មែរ-ថៃ ក្នុងការទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩ កម្លាំងអន្តរាគមន៍វរសេនាតូចថ្មើរជើងលេខ៨៩១

...

ក៏នៅតែបន្តការយកចិត្តទុកដាក់ចូលរួមសហការជាមួយកម្លាំងអាជ្ញាធរមូលដ្ឋានចុះជួយសង្គ្រោះប្រជាពលរដ្ឋជួបការលំបាកដែលទទួលរងគ្រោះមហន្តរាយផ្សេងៗដូចជា ខ្យល់ព្យុះកន្ត្រាក់ ទឹកជំនន់ ច្រូតស្រូវ។ល។ ជាប្រចាំទាំងនៅជួរមុខ និងនៅផ្នែកខាងក្រោយក្នុងភូមិសាស្រ្តទទួលខុសត្រូវ  ។វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print