លោកឧត្តមសេនីយ៍ត្រី ឃួន ជឿន ប្រធានវរៈការពារព្រំដែន ៥០៣ ចង ក សំលាប់ខ្លួនដោយសារមានជំងឺរ៉ាំរ៉ៃ

ចែករំលែក៖

ភ្នំពេញ : លោកឧត្តមសេនីយ៍ត្រី ឃួន ជឿន មេបញ្ជាការវរះការពារព្រំដែន ៥០៣ បានមកចង ក សំលាប់ខ្លួននៅកន្លែងឈជើង ការិយាល័យរបស់ខ្លួន នៅឯលើភ្នំ

ស្លក្រាម ស្ថិតក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ បង្កអោយមានការភ្ញាក់ផ្អើល ខណៈគាត់ជានាយទាហានដែលមាន ភាពរម្យទុំ ស្លូតបូត កូនចៅគោរព ស្រឡាញ់ ។
តាមប្រភពព័ត៌មាន បានបញ្ជាក់ថា, ការទទួលមរណភាពនេះ ដោយសារគាត់ មានជម្ងឺដ៏រ៉ាំរ៉ៃ ហាក់អស់សង្ឃឹម និងមិនចង់អោយក្រុមគ្រួសារ អស់ប្រាក់ ទ្រព្យសម្បត្តិ ក៏បានសម្រេចចង ក សម្លាប់ខ្លួន នៅព្រឹកមុិញនេះ ។

លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង យោធភូមិភាគទី៥ និងជានាយសេនាធិការ បានបង្ហោះលើ facebook ផ្លូវការរបស់ បង្ហាញនូវការសោកស្តាយ និងសូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំនេះ ជាមួយក្រុមគ្រួសារសព លោកឧត្តមសេនីយ៍ត្រី ឃួន ជឿន ប្រធានវរៈការពារព្រំដែន ៥០៣។
លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង យោធភូមិភាគទី៥ និងជានាយសេនាធិការ បានសរសេរថា, អនុស្សាវរីយ៍​យ៉ាងច្រេីនដែលយេីងរស់នៅជុំគ្នា😌😌សូមចូលរួមសោកស្តាយ​ នូវការបាត់បង​ជីវិត​ (​ ឧត្តម​សេនីយ៍​ត្រី​ ឃួន​ ជឿន​ មេបញ្ជាការ​ កងការ​ពារព្រំដែនគោកលេខ៥០៣)​ នៅវេលាម៉ោង​៤ ទៀបភ្លឺ​ ថ្ងៃទី​ ២៦ ខែមីនា​ ឆ្នាំ២០២៣ ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print