ប្រទេសបេឡារុស នឹងមានអាវុធបរមាណូ ក្នុងពេលដ៏ខ្លីខាងមុខ

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៦ ខែមីនា ឆ្នាំ២០២៣បានផ្សាយថា កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀរ ពូទីន បាននិយាយថា រុស្ស៉ីនឹងដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិកនៅក្នុងប្រទេសបេឡារុស ដើម្បីជាសញ្ញាព្រមានដ៏ធ្ងន់មួយចំពោះអង្គការណាតូ (NATO) ជុំវិញការគាំទ្រផ្នែកយោធាដល់អ៊ុយក្រែន ប្រឆាំងនឹងសង្រ្គាមឈ្លានពានរបស់ខ្លួន។

លោកប្រធានាធិបតីរុស្ស៉ី បានប្រៀបប្រដូចផែនការខាងលើរបស់លោកទៅនឹងការដែលសហរដ្ឋអាមេរិកបានដាក់ពង្រាយអាវុធនុយក្លេអ៊ែររបស់ខ្លួននៅក្នុងទ្វីបអឺរ៉ុបយ៉ាងដូច្នោះដែរ ហើយលោក ពូទីន បានគូសបញ្ជាក់ថា ទីក្រុងមូស្គូនឹងមិនផ្ទេរការគ្រប់គ្រង់អាវុធទាំងនោះឱ្យទៅបេឡារុសតែម្តងឡើយ។ ប៉ុន្តែនេះអាចនឹងជាលើកដំបូងបំផុត គិតចាប់តាំងពីពាក់កណ្តាលឆ្នាំ១៩៩០មក ដែល
រុស្ស៉ីចង់ដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅក្រៅប្រទេសរបស់ខ្លួន។
លោក ពូទីន បាននិយាយយ៉ាងដូច្នេះថា «វាមិនមែនជារឿងខុសប្រក្រតីអ្វីនោះទេ។ ជាចម្បងនោះគឺសហរដ្ឋអាមេរិកបាននិងកំពុងធ្វើយ៉ាងដូច្នោះអស់រយៈពេលរាប់ទសវត្សរ៍មកហើយ។ ពួកគេបានដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់
ទិករបស់ខ្លួននៅលើទឹកដីនៃបណ្តាប្រទេសជាសម្ព័ន្ធមិត្តរបស់ពួកគេ។ យើងបានឯកភាពគ្នាថា ពួកយើងនឹងត្រូវតែធ្វើដូចគ្នា ហើយវាមិនបំពានលើកាតព្វកិច្ចអន្តរជាតិរបស់យើងស្តីពីការមិនរីកសាយនៃអាវុធនុយក្លេអ៊ែរឡើយ»។
អាវុធនុយក្លេអ៊ែរតាក់ទិក គឺសំដៅលើប្រភេទអាវុធនុយក្លេអ៊ែរ ដែលប្រើប្រាស់ជាពិសេសសម្រាប់ យកប្រៀបនៅលើសមរភូមិ មិនមែនជានុយក្លេអ៊ែរដែលមានសមត្ថភាពរំលាយទីក្រុងមួយទាំងមូលឱ្យបាត់ចេញពីផ្ទៃផែនដីនោះឡើយ។ ពាក់ព័ន្ធនឹងសេចក្តីប្រកាសរបស់លោក ពូទីននេះ មន្រ្តីជាន់ខ្ពស់អាមេរិកម្នាក់បានធ្វើការកត់សម្គាល់ថា រុស្ស៉ីនិងបេឡារុសបាននិយាយពីការដាក់ពង្រាយអាវុធនុយក្លេអ៊ែរ មួយរយៈដែរមកហើយ ខណៈដែលវានៅតែពុំមានសញ្ញាណាមួយដែលបង្ហាញតម្រុយថា រុស្ស៉ីកំពុងត្រៀមលក្ខណៈដើម្បីប្រើប្រាស់អាវុធនុយក្លេអ៊ែរនោះទេ៕ ដោយធីរីណា

រូប​ថត​ : Getty Images

...

រូប​ថត​ : Tass

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print