ស្ទាវទំនើង២ក្រុមប្រយុទ្ធគ្នាពេញផ្លូវ ផ្ទុះអាវុធ១គ្រាប់គំរាម រួចរត់គេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ៖ ស្នូរកាំភ្លើង១គ្រាប់បានបន្លឺឡើង បង្កការភ្ញាក់ផ្អើល ដោយសារតែក្មេងស្ទាយ២ក្រុមដេញវាយគ្នាហូតឈានដល់ដកកាំភ្លើងបាញ់គំរាមភាគីម្ខាងទៀត រួចនាំគ្នាគេចខ្លួនបាត់អស់ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១នឹង១០នាទីយប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦នៅចំណុចមុខខារ៉ាអូខេដឹវើល តាមបណ្តោយផ្លូវលេខ១០៣ ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញយុវជន២ក្រុមមានគ្នាប្រមាណ៣០នាក់ មានទាំងរថយន្តនិងម៉ូតូជាច្រើនគ្រឿង បានឈ្លោះប្រកែកគ្នាតាមដងផ្លូវហើយបានដេញវាយគ្នា ពេលមកដល់ចំណុចហេតុ ភាគីម្ខាងបានដកកាំភ្លើងបាញ់ចេញពីក្នុងរថយន្ត១គ្រាប់គំរាមភាគីម្ខាងទៀតបង្កការភ្ញាក់ផ្អើល រួចនាំគ្នាជិះគេខ្លួនបាត់អស់។

ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុតែរកមិនឃើញសំបកគ្រាប់នោះទេ ៕

image

image

image

ដោយ៖ ជីម ភារ៉ា ដង្កោ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print