កម្លាំងល្បាតពោធិ៍សែនជ័យ ឃាត់ជនសង្ស័យ២នាក់ និងថ្នាំញៀន៤កញ្ចប់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងអន្តរាគមន៍ក្រុង សហការជាមួយនគរបាកព្រហ្មទ័ណ្ឌកំរិតស្រាលក្រុង ចុះជួយល្បាតការពារទឹកដីខណ្ឌពោធិ៍សែនជ័យ ឃាត់បានជនសង្ស័យ២នាក់ រួមនិងថ្នាំម៉ាទឹកកក៤កញ្ចប់តូច កាលពីវេលាម៉ោង ១និង២០នាទីយប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចដងនង្គ័ល តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថានៅមុនពេលកើតហេតុ កម្លាំងទាង២ជំនាញកំពុងជិះម៉ូតូល្បាតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ខណៈដល់ម៉ោងកើតហេតុ ក៏ប្រឃើញជនសង្ស័យ២នាក់ជិះម៉ូតូមួយម៉ាកស្មាស់រីវ៉ូ ពណ៌ខ្មៅ ស្លាកលេខតាកែវ 1B-6198 ទិសដៅពីលិចទៅកើត ឃើញដូច្នេះ កម្លាំងមានការសង្ស័យ ក៏ជិះម៉ូតូដេញរហូតមកដល់ចំណុចដងន័ង្គល ទើបឃាត់បាន កម្លាំងបានបម្រុងធ្វើការឆែកឆេរ តែជនសង្ស័យតដៃជាមួយសមត្ថកិច្ចទើបបណ្តាលឲ្យជនសង្ស័យម្នាក់រងរបួស បន្ទាប់កម្លាំងបានរកឃើញថ្នាំញៀនម៉ាកទឹកកក ៤កញ្ចប់តូចខ្ចប់ជាមួយលុយក្រដាស់១រយរៀល ដោយឡែកមួយកញ្ចប់ទៀតរកឃើញពេលដឹកជនសង្ស័យទៅដល់ប៉ុស្តិ៍ ដែលលាក់ទុកក្នុងខោលីអូ។

វត្ថតាងសមត្ថកិច្ចចាប់មាន : ថ្នាំញៀនប្រភេទម៉ាទឹកកក៤កញ្ចប់តូច វិទ្យុទាក់ទង២គ្រឿង កាតទាហាន១សន្លឹក ជារបស់ជនសង្ស័យឈ្មោះ ទូច ប៊ុនធាន និងម៉ូតូរបស់ជនសង្ស័យម៉ាកស្មាស់ ពណ៌ខ្មៅស្លាកលេខ តាកែវ 1B-6198 ។

សមត្ថកិច្ចបន្តថា ជនសង្ស័យទី១មានឈ្មោះ ទូច ប៊ុនធាន អាយុ៤០ មុខរបរយោធាឆ័ត្រយោង ៩១១ និងជាអ្នកចែកចាយគ្រឿងញៀន ស្នាក់នៅក្នុងបន្ទាយ ស្ថិតក្នុងសង្កាត់កន្ទោក ទី២ឈ្មោះ ប្រាក់ តុលា ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលជាមួយសង្សារនៅភូមិជម្ពូវ័ន ។

បច្ចុប្បន្ន ជនសង្ស័យកំពុងសាកសួរនាំនិងកសាងសុំណុំរឿងនៅប៉ុស្តិ៍នគរបាលកាកាប ដើម្បីប្រគល់ឲ្យជំនាញព្រហ្មទ័ណ្ឌខណ្ឌ ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

image

image

image

image

ដោយ៖ សុខាសែនជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print