ជនជាតិឡាវ២នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់​ខ្លួន​រកឃើញគ្រឿងញៀន ១៣កញ្ចប់ធំបញ្ជូនទៅសាលាដំបូងខេត្ត

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ជនជាតិឡាវ២នាក់ជិះរថយន្តឆ្លងចូលក្នុងទឹកដីខ្មែរដោយមានការសង្ស័យត្រូវបានកម្លាំងនគរបាលប្រឆាំងគ្រឿងញៀនស្ទាក់ចាប់ឃាត់ខ្លួនឆែកឃើញវត្ថុតាងគ្រឿងញៀន១៣កញ្ចប់ធំបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្ត។

ការឃាត់ខ្លួនជនជាតិឡាវនោះសមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង ៧:០៥នាទី ថ្ងៃ​ទី​២៧​ ខែ​ មីនា​ ឆ្នាំ​២០២៣  ត្រង់ចំណុចស្ពានទី២ភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យខេត្តស្ទឹងត្រែង។

តាមប្រភពមកថានៅវេលាខាងលើជនសង្ស័យជនជាតិឡាវ២នាក់នោះបានបើកបររថយន្តម៉ាកគា ពណ៌ខ្មៅពាក់ស្លាកលេខឡាវឆ្លងកាត់ច្រករបៀងចូលមកទឹកដីខ្មែរដោយមានការសង្ស័យកម្លាំងនគរបាលប្រចាំច្រកទ្វារអន្តរជាតិត្រពាំងគ្រៀលក៏បានឃាត់សាកសួរត្រួតពិនិត្យ លិខិតឆ្លងដែននិងរថយន្តដោយប្រទះឃើញធុងពណ៌បៃតងមួយ ច្នៃដាក់ស្កររងូ(កាកស្ករ)មួយ កំណាត់លើនិងបិទសន្ទះពីក្នុង ហើយកម្លាំងសមត្ថកិច្ចក៏បានសម្រេចកាត់ធុងនោះធ្វើការពិនិត្យមើលក៏ប្រទះឃើញកញ្ចប់ថ្នាំញៀនបង្កប់ជាមួយនិងដីខ្សាច់មានចំនួន១៣កញ្ចប់ ធំស្មើរនិងទម្ងន់១៣គីឡូក្រាម។ ប្រភពបន្តថាជនសង្ស័យ ជនជាតិឡាវខាងលើទី១ឈ្មោះកែវ គង់មឿង ភេទ ប្រុសអាយុ២៣ឆ្នាំ កើតនៅភូមិ ចមកែវ ស្រុកកៃសន ខេត្ត សុវណ្ណ។ ទី២ឈ្មោះ ណុក សុវណ្ណសាម ភេទប្រុសអាយុ ២០ឆ្នាំ កើតនៅភូមិណាសៃ ស្រុក ហ្វឿង រាជធានីវៀងច័ន្ទ ប្រទេសឡាវ។ក្រោយការឃាត់ខ្លួនជាក់ស្តែងជាមួយវត្ថុតាងកម្លាំងនគរបាលប្រឆាំងគ្រឿងញៀនបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងនិងបន្តនីតិវិធីទៅសាលាដំបូងខេត្ត៕

...

ដោយ ជីវន្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print