ខំនាំគ្នារត់ចោលម៉ូតូ​ និង​ស្បែក​ជើង​ នៅតែរត់មិនរួចទៀត…

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ ក្រុមអ្នកញៀនល្បែង​បញ្ជល់មាន់​ជាច្រើន​នាក់​ នាំគ្នា​រត់គេច​ខ្លួន​ទាំងអ្នកខ្លះភ្លេចយកម៉ូតូ​ ស្បែក​ជើង​ លុយ​ ប៉ុន្តែ​នៅតែគេចមិនផុត​ ក៏ត្រូវ​កម្លាំង​នគរបាលស្រុកបវេល​ នាំខ្លួនអ្នកប្រព្រឹត្តិចំនួន០៣នាក់​ មកធ្វើការអប់រំណែនាំនិងកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពបន្តទៀត​ ក្រោយបង្រ្កាបសង្វៀនជល់មាន់មួយកន្លែង។

ជាក់ស្ដែង​យោង​តាម​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​២៧​ ខែមីនា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរ​បាលស្រុកបវេល បានដឹកនាំកម្លាំងក្នុងអង្គភាពដែល​មានកម្លាំងផ្នែកនគរបាលយុត្តិធម៌និងកម្លាំងអន្តរាគមន៍ ចុះបង្រ្កាបសង្វៀន ជល់មាន់មួយកន្លែងស្ថិតនៅចំ​ណុ​ច​ចំការស្វាយ ភូមិពោធិ៍ ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបា​ត់ដំបង កាលពី​វេលាម៉ោង​ ៤រសៀលថ្ងៃទី២៦ ខែមីនាម្សិលមិញ។ 

ប្រភពដដែលបន្តថា​ ក្នុងប្រតិបត្តិការនោះ​ ពេលចុះទៅដល់ដោយសារស្ថានភាពភូមិសាស្រ្ត​អ្នកប្រព្រឹត្តិ​ បានឃេីញមុនហេីយរត់គេចខ្លួន​ក្នុងដីចំការក្នុងនោះ ដែលសមត្ងកិច្ចបានធ្វើការនាំខ្លួនអ្នកប្រព្រឹត្តិចំនួនតែ​ ០៣នាក់ភេទប្រុសប៉ុណ្ណោះ​​ព្រមទាំងដកហូតវត្ថុតាង​រួមមាន៖

១- ម៉ូតូចំនួន១១គ្រឿង 

២- មាន់ចំនួន១ក្បាល 

៣- ជញ្ជីងថ្លឹងមាន់ចំនួន០១គ្រឿង 

៤- សង្វៀងជល់មាន់ចំនួន១ 

៥- ឆ្នាំងដាំទឹកចំនួន១ 

៦- ធុងដងទឹកចំនួន១

...

នៅពេលធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុករួច សមត្ថកិច្ចនគរបាលបានធ្វើកិច្ចសន្យាឱ្យពួក​គាត់ បញ្ឈប់នូវសកម្មភាពនេះបន្តទៀតរួចបានអនុ​ញ្ញាតឱ្យគាត់វិលត្រឡប់ទៅលំនៅដ្ឋានវិញ​ ចំ​ពោះអ្នកពាក់ព័ន្ធផ្សេងទៀតសមត្ថកិច្ចនឹងកោះអញ្ជេីញមកធ្វេីការសាកសួរ​ និងអប់រំណែនាំបន្ត៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print