ភ្នំពេញ : នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំនួន ១០ចំណុច សំខាន់ៗមកបញ្ជាក់ដូចខាងក្រោម :
១- ពួកប្រតិកិរិយាតាមរករឿងពីរឿងនាឡិកាយូរមកហើយ = ឥឡូវនេះវានៅតែតាមរករឿងទៀត ពួកអានេះជាពួកអារករឿងមែន?
២- រឿងក្លែងបន្លំឯកសារមិនមែនចោទទេ = គឺវាមានមែនដែលត្រូវទទួលខុសត្រូវចំពោះមុខច្បាប់?
៣- អត់លុយហើយចង់បានរបស់ប្រើទៅទិញគេបង់រំលោះ = តែបង់រំលោះ វាជំពាក់គេហើយ នេះជារឿងម្នាក់ៗទេតើ?
៤- ខិតខំផ្សាយបំផ្លើសពីរឿងសម្តេចតេជោប្រើនាឡិកាថ្លៃ = គ្មាននរណាជឿ និងឈឺចាប់តាមការញុះញង់ដុតកំហឹងរបស់ពួកឯងទេ អាសំគិសអើយ?
៥- បើបទល្មើសច្បាប់នៅតែមាន = ការចាត់វិធានការណ៍ផ្លូវច្បាប់នៅតែមានបន្តដើម្បីសន្តិសុខនិងសុវត្ថិភាពសង្គម?
៦- វាមិនដែលចាស់ចម្លងបទពិសោធន៍ពីក្មេងទេ = មានតែក្មេងចម្លងពីអ្នកចាស់?
៧- ទោះជាសិទ្ធិនយោបាយក៏ដោយតែគេដឹងច្បាស់ថា លី សូធារ៉ាយុត ជាអគ្គលេខា NDI យូរមកហើយ = ឥឡូវបានបង្ហាញមុខជាភ្នាក់ងារប្រឆាំងច្បាស់ហើយ?
៨- ស្រុកឯងគ្មានព្រៃឈើសោះ = តែមកវាយប្រហារកម្ពុជាដែលកំពុងមានព្រៃឈើ?
៩- ជាធម្មតា រាជរដ្ឋាភិបាលឬរដ្ឋាភិបាលទាក់ទងជាមួយរាជរដ្ឋាភិបាលឬរដ្ឋាភិបាល = គេមិនទាក់ទងជាមួយបក្សប្រឆាំងទេ ទោះពីមុនរដ្ឋាភិបាលបច្ចុប្បន្នជាអតីតៈបក្សប្រឆាំងក៏ដោយ?
១០- ឧទាហរណ៍ ដូចនៅជប៉ុនទោះគណបក្សប្រឆាំងកាន់អំណាច = ក៏រដ្ឋាភិបាលជប៉ុននៅតែមានទំនាក់ទំនងល្អជាមួយរាជរដ្ឋាភិបាលកម្ពុជា? ៕
ដោយ : សហការី