ភ្នំពេញ : លោក សៀង ណាំ អ្នកតំណាងរាស្ត្រ មណ្ឌល សៀមរាប មានការគាំទ្រ គោរពស្រឡាញ់ ពីប្រជាពលរដ្ឋ ក្នុងខេត្តសៀមរាបដ៏ច្រើនបំផុត បន្ទាប់ពីលោកតែងតែមានចិត្តសប្បធម៌ ចុះជួយប្រជាពលរដ្ឋតាមមូលដ្ឋាន ចំណាយថវិការអភិវឌ្ឍន៍តាមមូលដ្ឋាន ដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋ និងអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
លោកតំណាងរាស្ត្ររូបនេះ ជួយប្រជាពលរដ្ឋដោយមិនបានគិតអំពីនិន្នាការនយោបាយនោះឡើយ។ ជាទម្លាប់លោកមានចិត្តសប្បុរសធម៌ ជួយសង្គម ជួយប្រជាពលរដ្ឋដែលជួបទុក្ខលំបាក។
នាយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ នៅរសៀលលោក សៀង ណាំ អ្នកតំណាងរាស្ត្រ មណ្ឌល សៀមរាប បានបង្ហោះលើ facebook ផ្លូវការរបស់លោកយ៉ាងដូច្នេះថា , នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១៥:០០នាទី
ខ្ញុំបាទ បានជួប និងឃេីញគ្រោះថ្នាក់ចរាចរណ៍មួយរវាងអ្នករុញរទេះលក់ម្ជួរ ឈ្មោះជួង សុគន្ធ ភេទប្រុសអាយុ២៩ឆ្នាំ បានបាត់បង់ជីវិតនៅកន្លែងកេីតហេតុ ដោយម៉ូតម៉ាកហុងដា C125 ពណ៌ខ្មៅ បានបេីកបុកពីក្រោយអ្នករុញរទេះលក់ម្ជួរ នៅកំណត់ផ្លូវកៅស៊ូ ពីវត្តចក ទៅផ្សារក្របីរៀល ស្ថិតនៅក្នុងសង្កាត់ស្រង៉ែ ក្រុងសៀមរាប ចំណែកអ្នកជិះម៉ូតូក៏រងរបួសធ្ងន់ធ្ងរផងដែរ។
លោកបានថ្លែងបន្តថា, ដោយជនរងគ្រោះទីទ័លក្រ ជីវភាពខ្វះខាត គ្មានសាច់ញាតិមានតែពីរនាក់ប្តីប្រពន្ធ និងកូនតូចមួយ ខ្ញុំបាទបានចាត់ចែងរថយន្តពេទ្យដឹកសពយកទៅវត្ត ដេីម្បីរៀបចំធ្វេីបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា ។
លោក សៀង ណាំ អ្នកតំណាងរាស្ត្រ មណ្ឌល សៀមរាប បានបន្តថា, ខ្ញុំបាទបានចូលរួមបច្ច័យចំនួន៥០០ដុល្លា ។
សូមអោយវិញ្ញាណក្ខន្ធ ក្មួយបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡេីយ ៕
ដោយ : សិលា