ភ្នំពេញ : ២ ថ្ងៃទៀតនឹងដល់ថ្ងៃសិក្ខាសាលាលើកទី៥ ស្តីពីសិទ្ធិទណ្ឌិតនៅដំណាក់កាលបណ្តឹងពាក់ព័ន្ធនឹងការអនុវត្តទោស ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនមេធាវីកម្មសិក្សា និងមេធាវី ដែលបានចុះឈ្មោះចូលរួមសិក្ខាសាលាជាស៊េរី ចំនួន ៥លើក អំពីសិទ្ធិជនជាប់ចោទនៅក្នុងដំណាក់កាលនានានៃនីតិវិធីព្រហ្មទណ្ឌ ដែលគណៈមេធាវីបានសហការជាមួយ សមាគមសាលាត្រាជូ និងវិទ្យាស្ថានរ៉ាអ៊ុលវ៉ាលែនប៊ឺក RWI Cambodia។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនសមាជិក- សមាជិកាគណៈមេធាវីទាំងអស់មេត្តាជ្រាបថា ស្របតាមគោលនយោបាយ និងទិសដៅការងារអាទិភាព របស់ លោកប្រធានគណៈមេធាវី ក្នុងការពង្រឹងគុណភាព សមត្ថភាព និងជំនាញរបស់មេធាវី គណៈមេធាវី សហការជាមួយ សមាគមសាលាត្រាជូ និងអង្គការអ៊ុលវ៉លនប៊ីក RWI Cambodia នឹងរៀបចំសិក្ខាសាលារួមគ្នា អំពីសិទ្ធិជនជាប់ចោទនៅក្នុងដំណាក់កាលនានា នៃនីតិវិធីព្រហ្មទណ្ឌ ក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងនិងពង្រឹងចំណេះដឹង ដោយផ្តោតការយកចិត្តទុកដាក់ទៅលើមេធាវីកម្មសិក្សា និងសិស្សមេធាវី ។
នៅពេលបញ្ចប់សិក្ខាសាលានីមួយៗ គណៈមេធាវីនឹងចេញវិញ្ញាបនបត្របញ្ជាក់ការសិក្សាដែលមានបញ្ជាក់ ប្រធានបទ និងចំនួនម៉ោងសិក្សា។ វិញ្ញាបនបត្រនឹងចេញជូនសម្រាប់សិក្ខាកាម ដែលបានចូលរួមសិក្សាគ្រប់ម៉ោង ដែលកំណត់។ សិក្ខាសាលានីមួយៗ គឺកម្រិតសិក្ខាកាមចំនួន ៩០នាក់តែប៉ុណ្ណោះ ដោយផ្តោតទៅលើសិស្សមេធាវី និងមេធាវីកម្មសិក្សា ។ អាទិភាពនឹងត្រូវផ្តល់ជូនអ្នកដែលបានចុះឈ្មោះដំបូង ហើយមានបំណងចុះឈ្មោះរៀនគ្រប់ សិក្ខាសាលា។
មេធាវីកម្មសិក្សា និងសិស្សមេធាវីដែលមានចំណាប់អារម្មណ៍សូមដាក់ពាក្យមក គណៈមេធាវី នៅ រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ៕
ដោយ : សិលា