ចិត្ត​ដាច់​ម្ល៉េះ​លោក​អេីយ! ប្តីប្រេី​កាំភ្លើង​បាញ់​សម្លាប់ក្រុមគ្រួសារខាងស្រី​ស្លាប់​២នាក់​ និង​អតីត​ភរិយា​រងរបួស​ធ្ងន់​ សង្ស័យ​ខឹងរឿងប្រពន្ធលែងលះ​

ចែករំលែក៖

ខេត្ត​កំពង់ធំ៖​ ជនសង្ស័យម្នាក់​ (អតីត​ជាប្ដី)​ បានធ្វេីសកម្មភាព​បាញ់ប្រហារចំនួន​ ៥គ្រាប់​ទៅលេីក្រុមគ្រួសារ​ខាងប្រពន្ធ​ទាំងកំរោល​ បណ្ដាលឱ្យ​មនុស្ស​២នាក់ស្លាប់​ក្នុង​ថ្លុក​ឈាម​ ខណៈ​ដែលអតីត​ភរិយា​រងរបួស​ធ្ងន់​ធ្ងរ​។ ក្រោយពីជន​ដៃដល់​បាញ់​រួច​ក៏ជិះម៉ូតូគេចខ្លួនបាត់ទៅ។

    ហេតុការណ៍​បាញ់​ប្រហារ​បណ្ដាលឱ្យ​មនុស្ស​ស្លាប់​ខាងលេីនេះ​ បានកេីតឡេីង​នៅវេលាម៉ោងប្រមាណជា ០៨​ និង៤៥នាទីយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣​ ស្ថិតនៅភូមិដំរីងាប់ឃុំអណ្តូងពោធិ៍​​ ស្រុកតាំងគោកខេត្តកំពង់ធំ

    យោងតាម​សម្ដីរបស់ពូជនរងគ្រោះ​ បានឱ្យដឹងថា​ ជនដៃដល់​ត្រូវ​ជាក្មួយថ្លៃ​ បានប្រេីកាំភ្លេីងម៉ាក​រូឡូ​អូទ្រីស​ទៅបាញ់ប្រហារក្មួយស្រីរបស់គាត់​ដែលជាប្រពន្ធជនដៃដល់​, ក្មួយប្រុស​និងអ៊ំស្រីរបស់គាត់ចូលដល់ក្នុងផ្ទះ​បណ្ដាលឱ្យ​ក្មួយ​ប្រុស​អាយុប្រហែល១០ឆ្នាំ​ម្នាក់ស្លាប់​ និងអ៊ំស្រីស្លាប់​ ខណៈដែលប្រពន្ធជនដៃដល់រងរបួសធ្ងន់ធ្ងរ។ ពូជនរងគ្រោះបន្តថា​ គាត់មិនដឹងថាមកមូលហេតុអ្វីនោះទេ​ ដែលធ្វើឱ្យ​ជនដៃដល់​ខឹងរហូតដាច់ចិត្តហ៊ាន​ធ្វេីសកម្មភាពបែបនេះ​។ ពូជនរងគ្រោះបន្ថែមថា​ បច្ចុប្បន្ន​ក្មួយស្រីគាត់​ និងជនដៃដល់បានលែងលះគ្នា​ ប៉ុន្តែ​មិនទាន់ដាច់ស្រេចនោះទេ។ 

     ដោយឡែក​ជុំវិញករណីនេះដែរ​​ យោងតាម​រយៈ​ហ្វេសប៊ុក​របស់​ឃាតក​ មាន​គណនី​ឈ្មោះ​ ជាង​ម៉ាប់​ ស្រោប​បន្ដោងព្រះ​ បានបង្ហោះក្នុងរយៈពេល១០ម៉ោងមុននឹងធ្វេីសកម្មភាពបាញ់ប្រហារជនរងគ្រោះ​ យ៉ាងដូច្នេះ​ថា៖​ ថ្ងៃមុនខ្ញុំបានបំពេញបំណងម៉ែតាយាយបងប្អូនរបស់ម៉ែទាំងពូជរួចរាល់អស់ហើយព្រមទាំងសហាយស្មន់របស់ម៉ែផងដែរ ដល់ពេលដែលខ្ញុំត្រូវបំពេញតាមបំណងរបស់ខ្ញុំម្ដងហើយ ខ្ញុំបានប្រាប់រួចថា សូមកុំបំបែកបំបាក់ខ្ញុំនិងប្រពន្ធខ្ញុំអី​ ខ្ញុំទាំង២ស្រលាញ់គ្នាខ្លាំងណាស់ ហើយខ្ញុំទាំង២រស់នៅជាមួយគ្នា​១ឆ្នាំ​១ខែ​៣ថ្ងៃកន្លងមកខ្ញុំទាំង​ ២មិនដែលឈ្លោះគ្នាសូម្បីម្ដង។

គាត់ស្រលាញ់ខ្ញុំខ្លាំង គោរពខ្ញុំ នឹងបម្រើខ្ញុំសព្វគ្រប់បែបយ៉ាងទាំងអស់ ហើយខ្ញុំក៏ស្រលាញ់គាត់ជាងជីវិតខ្ញុំទៅទៀត ខ្ញុំក៏ស្រលាញ់កិត្តិយសដូចគ្នា តែខ្ញុំសុខចិត្តទៅលុតជង្គង់មុខយាយនឹងម៉ែថ្វាយបង្គំលើកដៃសំពះសុំអង្វរទាំង២សុំផ្ដល់ឱកាសអោយខ្ញុំបានកែខ្លួនម្ដងនិងសុំកុំអោយបំបែកបំបាក់ខ្ញុំទាំង​២អី តែអ្នកទាំង​ ២នៅតែឆ្លើយដដែលថាដាច់ខាតត្រូវតែអោយលែង ទោះប្រពន្ធខ្ញុំមិនលែងក៏គាត់អោយលែងដែរ ទាំងដែលប្រពន្ធខ្ញុំគាត់និយាយទាំងទឹកភ្នែកថាមិនចង់លែង ចិត្តមិនដាច់ពីប្ដី អាណិតប្ដី គាត់ស្រលាញ់កូនខ្លាំងកូនចង់បានអីចង់ញាំអីគាត់រកអោយទាំងអស់ គ្រប់យ៉ាងយាយម៉ែអ្នកទាំង២បានរៀបគម្រោងបំបែកបំបាក់ខ្ញុំយូរមកហើយទាំងដែលខ្ញុំទាំង២មិនដឹងទាល់តែសោះ គ្រាន់តែរឿងខ្ញុំហាមមិនអោយប្រពន្ធខ្ញុំទៅការបងប្អូននៅស្រុកសោះខ្ញុំបានប្រាប់រួចហើយតើថាប្រពន្ធខ្ញុំមានផ្ទៃពោះកូនដំបូង ខ្ញុំមិនអោយគាត់ទៅណាផ្ដេសផ្ដាស់ទេខ្លាចមានបញ្ហាតាមផ្លូវ។ តែយាយនៅតែបង្ខំអោយគាត់ទៅទាល់តែបាន ហើយម៉ែបាននិយាយថា ទោះបីជាកូនម៉ែនៅផ្ទះក៏ត្រូវឡានបុកងាប់ដែរអោយវាទៅៗខ្លាចអី ម៉ែថាការនេះចោលអត់បានទេដាច់ខាតត្រូវតែទៅ តែម៉ែខ្លួនឯងអត់ទៅផង ឆេងម៉េងបុណ្យសពអ៊ំខ្ញុំជូនគាត់ទៅតើ ហើយរយៈពេល1ឆ្នាំកន្លងមកនេះខ្ញុំជូនគាត់ទៅលេង6ដងនិងជិះកាត់តាមហ្នឹង3ដង ចូលលេងនិងជូនលុយគាត់ហើយ ទើបតែលើកនេះទេដែលខ្ញុំហាមគាត់មិនអោយទៅ។ ម៉ែតាយាយនិងបងប្អូនរបស់ម៉ែទាំងអស់ថា បើប្រពន្ធខ្ញុំមិនព្រមលែងខ្ញុំទេ អ្នកទាំងអស់គ្នានឹងគំរាមកាត់កាល់ប្រពន្ធខ្ញុំចោលមួយពូជមិនអោយចូលផ្ទះរហូត ចឹងហើយទើបគាត់មិនហ៑ានត្រលប់មកវិញ ហើយមួយទៀតយាយគាត់ជាមនុស្សអាក្រក់ជាទីបំផុត ជាដើមហេតុបំបែកបំបាក់ខ្ញុំហើយថែមទាំងរករឿងអោយប្រពន្ធខ្ញុំយកកូនចេញទៀត ហើយអោយគាត់មកកុហក់ខ្ញុំថាអត់មានកូនទេដើម្បីអោយខ្ញុំព្រមផ្តិតមេដៃលែងលះអោយកុំអោយជាប់សាច់ឈាមខ្ញុំនឹងងាយស្រួលរកប្ដីថ្មីទៀត និងហាមគាត់មិនអោយនិយាយប្រាប់អ្នកណាទាំងអស់ លើលោកនេះគ្មានអាថ៌កំបាំងទេ យាយគាត់ប្រាប់ខ្ញុំអស់ហើយ យាយហ៑ានបំបែកបំបាក់ខ្ញុំហើយហ៑ានទាំងសម្លាប់កូនខ្ញុំក្នុងពោះដែលគ្នាមិនដឹងអ្វីទាំងអស់ទៀត ដល់ពេលខ្ញុំវិញម្ដងហើយយាយ ខ្ញុំមិនចេះជេរមិនចេះប្រើហិង្សាទេ ខ្ញុំចេះតែសម្លាប់យាយជាអ្នកបង្ខំខ្ញុំទេ យាយបានបង្គាប់អោយប្រពន្ធខ្ញុំហៅខ្ញុំទៅនៅខាងយាយដើម្បីងាយស្រួលធ្វើបាបខ្ញុំ តែខ្ញុំថាមិនមកទេ ព្រោះមិនដឹងរកសុីអីទេនៅស្រុកនេះព្រោះខ្ញុំមានមុខរបរខ្ញុំស្រាប់ហើយ ក្រោយមកបាន3ថ្ងៃខ្ញុំមើលសភាពការណ៍មិនស្រួលតានតឹងខ្លាំងខ្ញុំក៏យល់ព្រមទៅរស់នៅខាងយាយតែយាយបែរជាឆ្លើយថាអត់ព្រមទេដាច់ខាតត្រូវតែលែងលះមិនបាច់បន្តទៀតទេ។ ក្រោយលែងលះរួចហើយ ប្រពន្ធខ្ញុំគាត់នឹកប្ដីគាត់ចង់មកវិញសុំយាយសុំម៉ែ តែម៉ែយាយតាបងប្អូនខាងម៉ែមួយពូជទាំងអស់គំរាមកំហែងរករឿងគាត់មិនអោយមកវិញទេ ព្រមទាំងមិនអោយនិយាយគ្នាលេងជាមួយខ្ញុំតាមឆាតទៀតផង។ សូម្បីតែសហាយស្មន់របស់ម៉ែក៏គាត់គំរាមកំហែងរករឿងប្រពន្ធខ្ញុំមិនអោយមកផងដែរ គាត់ត្រឹមតែជាសហាយស្មន់ដេកនៅជាមួយម៉ែអត់ខាន់ស្លាលួចលាក់ស៊ីចុកគ្នាដើម្បីបំពេញតណ្ហារបស់អ្នកទាំង2សោះហេតុអីបានគាត់ហ៑ានមកអារកាត់និងគំរាមកំហែងដល់ប្រពន្ធខ្ញុំទៅវិញ ចុះបើសហាយស្មន់ម៉ែការពេញច្បាប់វិញស្រួលមិនស្រួលហ៑ានលើសហ្នឹងទៀត ខ្ញុំប្ដីចូលស្ដីដណ្ដឹងកូនម៉ែការពេញច្បាប់ហេតុអ្វីមិនអោយតម្លៃខ្ញុំ ថែមទាំងដៀលខ្ញុំថាតឿខុសខ្នាតមិនអោយយកខ្ញុំទេ ប៉ាម៉ាក់អោយកូនសុំទោសដែលកូនធ្វើរឿងបែបនេះ សូមអ្នកទាំងពីកុំកើតទុក្ខអី កើតស្លាប់ជាច្បាប់ធម្មជាតិ អ្នកទាំង2ដឹងហើយថាកូនស្រលាញ់ប្រពន្ធកូនខ្លាំងប៉ុនណានោះ កូនមិនអាចទ្រាំមើលគេធ្វើបាបប្រពន្ធកូនបានទេ ព្រោះកូនបានសន្យានឹងប្រពន្ធកូនរួចហើយថាមិនអោយអ្នកណាធ្វើបាបគាត់និងប៉ះពាល់ខ្លួនប្រាណគាត់បានជាដាច់ខាត គាត់ស្លូតណាស់ គាត់ជាប្រពន្ធដ៏ល្អរបស់កូន គាត់ធ្វើអោយកូនមានក្ដីសុខគ្រប់យ៉ាងទាំងអស់ កូនទទួលយកមិនបាន ប្រពន្ធពេញស្រលាញ់កំពុងតែមានកូនជាមួយគ្នាតែបែរជាខាងគេមកបំបែកបំបាក់បែបនេះទាំងដែលកូនមិនបានឈ្លោះគ្នាទាល់តែសោះ រយៈពេល1ឆ្នាំ1ខែ3ថ្ងៃមកនេះគាត់គេងកើយទ្រូងកូននិងអោបថើបគ្នារាល់យប់មិនដែលខានសូម្បីតែមួយយប់ លើកលែងតែកូនទៅតាមខេត្ត។ ជាចុងក្រោយសូមប៉ានិងម៉ាក់កុំកើតទុក្ខអីអោយកូនទៅអោយបានសុខផងនិងអហោសិកម្មអោយកូនផង។ 

    សូមជម្រាបជូនថា​ ជុំវិញករណីខាងលេីនេះដែរ​ កម្លាំងសមត្ថកិច្ចជំនាញ​ខេត្ត​ កំពុង​ធ្វើការ​ស្រាវជ្រាវ​រកមូលហេតុ​នៃការបាញ់សម្លាប់នេះ​ និងស្វែងរកចាប់ខ្លួនជនសង្ស័យរូបនេះយកមកដាក់ទោសតាមច្បាប់៕ដោយ​៖សហការី​

...

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print