ប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ និងនាំយកអំណោយសម្តេចតេជោ ទៅជូនកងទ័ព ការពារព្រំដែនទិសប្រាសាទព្រះវិហារ និង ស្ទឹងត្រែង

ចែករំលែក៖

ព្រះវិហារ៖ ដើម្បីចូលរួម អបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំថោះបញ្ជសក័ព.ស២៥៦៧​ ខាងមុននេះ​ គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយ លោក កើត ឆែ តំណាងឲ្យលោក ឃួង ស្រេង. អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ មិនា​ ឆ្នាំ២០២៣​ រួមនឹងប្រតិភូរួមដំណេីរ​បានអញ្ជើញទៅជួបសំណេះសំណាលសួរសុខទុក្ខវិរះកងទព័ វីរនគរ បាលដែលឈរជើងការពារព្រំ ដែននៃកងពលធំ អន្តរាគមលេខ៣ទិសប្រាសាទព្រះ វិហារព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និង សម្តេចគតិ  ព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ទៅប្រគល់ជូនកងទ័ពនិងគ្រួសារកងទ័ពផងដែរ។

    លោកឧត្តមសេនីយ៏ ស្រី ឌឹក មេបញ្ជាការ រងកងទព័ជេីងគោក​ និងជាមេបញ្ជាការកងពលធំអន្តរាគមន៏លេខ ៣បានថ្លែងថា៖ ទោះបីស្ថានការណ៏នៅតាមបណ្តោយព្រំដែនមានសភាពស្ងប់ស្ងាត់ និងកំពុងបានប្រែក្លាយជាព្រំដែនសន្តិភាព និងអភិវឌ្ឍន៏ជាមួយប្រទេសជិតខាងក្តីតែកងទព័យើងមិនបានធ្វេសប្រហេសនិងមើលស្រាលសភាពការនោះឡើយគឺយើងតែងបានពង្រឹងស្មារតីការពារបូរណៈភាពទឹកដីមិនអោយសត្រូវណាមករំលោភបំពានបានឡើយ និងត្រៀមខ្លួនអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិ បាល ការពាររបបរាជានិយមអាស្រ័យធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់នឹងប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ពីក្រុមជនអគតិណាមួយ។ លោកឧត្តមសេនីយ៏ស្រី ឌឹក ថ្លែងទៀតថា៖ដោយមានការយកចិត្តទុកដាក់ពីប្រមុខនៃរាជរដ្ឋាភិបាលសម្តេចតេជោហ៊ុនសែនក៏ដូចជាការជួយឧបត្ថម្តគាំទ្រពីរដ្ឋបាលរាជធានីភ្នំពេញដែលជាអង្គភាពសម្ពន្ធ័ភាពបានធ្វើឲ្យជីវភាពកងទព័និងគ្រួសារកងទ័ពកាន់តែមានភាពល្អប្រសើរ។ 

       លោកឧត្តមសេនីយ៏ស្រី ឌឹក បានបន្តថា ក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ១៩ជាង២ឆ្នាំកន្លងមក និងក្រោមការដឹកនាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើង គោក យើងបានកសាងផ្លូវរួមជាមួយការជួយឧបត្ថម្ភនិងគិតគូរពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងការជួយឧបត្ថម្ភពីសាលារាជធានីភ្នំពេញ ក្នុងនាមទីក្រុងសម្ព័ន្ធភាពជាមួយអង្គភាពកងព័ទនៅទិសប្រាសាទព្រះវិហារ ក្នុងរយៈពេល២២ឆ្នាំកន្លងមកនេះ ។ 

       លោក កើត ឆែ មានប្រសាសន៍ថ្លែងអំណរគុណដល់សន្តិភាព ដែលមានតម្លៃមហាសាល ដូច្នេះយើងទាំងអស់គ្នា ត្រូវតែខិតខំថែទាំការពារ សន្តិភាពនេះ ឲ្យបានគង់វង់ថិតថេរហើយដើម្បីការពារសន្តិភាពបានយូអង្វែង យើងទាំងអស់គ្នា ត្រូវគាំទ្រ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី សំរាប់អណត្តិទី៧ និងអណត្តិបន្តទៀត នឹងគាំទ្រ ឯឧបណ្ឌិតហ៊ុន​ម៉ាណែត​ ជាបេក្ខភាព​នាយករដ្ឋមន្ត្រីសំរាប់ពេលអនាគតក្ខភាព ឯ.ឧ ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី នាពេលអនាគត ។ 

    លោកបន្តថា៖ ក្រោមការដឹកនាំរបស់ស្ថានិកសន្តិភាព គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានលះបង់ ប្រាជ្ញាស្មារតី និងអាយុជីវិតក្នុងបុព្វហេតុរំដោះជាតិ មាតុភូមិ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុលពត និងស្វែងរកសន្តិភាព ជូនប្រទេសជាតិ និងប្រជាជន តាមនយោបាយឈ្នះឈ្នះ និងកិច្ចខិតខំប្រឹងប្រែងក្នុងការដាក់ចេញនូវវិធានការដ៏មានប្រសិទ្ធភាពក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ប្រកបដោយជោគជ័យ។ 

       សម្រាប់រដ្ឋបាលរាជធានីភ្នំពេញគិតមកដល់ពេលនេះបានបង្កើតអនុស្សារណៈស្តីពីការចងសម្ពន្ធ័មេត្រីភាពជាមួយអង្គភាពជួរមុខចំនួន២គឺ៖កងពលធំអន្តរាគមន៏លេខ៣ក្នុងខេត្តព្រះវិហារ និងទី២កងពលតូចអន្តរាគមន៏លេខ១២៨ ចំណុះយោធភូមិភាគទី១ក្នុងខេត្តស្ទឹងត្រែងក្នុងស្មារតីសាមគ្គីភាពរវាងសមរភូមិក្រោយ   និងសមរភូមិមុខក៏ដូចពង្រឹងវប្បធម៏ចែករំលែកផងដែរ។

     ចំពោះអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ដែលត្រូវបាននាំយកទៅជូនកងទ័ពនាឧិកាសពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌរួម មាន៖ សំរាប់កងពលធំអន្តរាគមន៏លេខ៣ចំនួន២០ លានរៀល, មេបញ្ជាការកងពលមួយរូបចំនួន៤០ម៉ឺនរៀល មេបញ្ជាការងកងពល ២០រូប ក្នុងរូបថវិការ ២០ម៉ឺនរៀល, នាយសេនាធិការ នាយសេនាធិការរង ការិយាល័យ មេបញ្ជាការង វរសេនាតូច មេបញ្ជាការ មេបញ្ជាការរង កងអនុ សេនាធំ កងអនុសេនាតូច ៤៧៦នាក់ ក្នុងម្នាក់ថវិការ១០ម៉ឺនរៀល។ ព្រមទាំង នាយទាហ៊ាន ពលទាហ៊ាន ថវិការក្នុងម្នាក់៥ម៉ឺនរៀល ។     

...

         សំភារៈ និងគ្រឿងឧបភោគ បរិភោគ រួមមាន៖ ប្រេងម៉ាស៊ូត ៦ពាន់លីត្រ,មី ៣០០កេស ,ទឹកបរិសុទ្ធ ១០០កេស, ទឹកស៊ីអ៊ីវ ទឹកត្រី២០០យួរ, ប្រេងឆា ១០០កេស, ត្រីខកំប៉ុង ១០០កេស, អំពូលភ្លេីងសឡា​៥២ឈុត​ គោយន្ត២គ្រឿង។ ជាមួយគ្នានេះវរះនគរបាលកាពារព្រំដែន793​ បញ្ជាការដ្ឋានអង្គរក្ស​ វរះសេនាតូចអន្តរាគមន៏លេខ២៨១​.28 .283.284 និង285ក៏ទទួលបានអំណោយដូចគ្នាទៅតាមស្ថានភាពជាក់ស្តែងរបស់អង្គភាពនិមួយៗ៕  .សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print