ពលរដ្ឋស្នើអភិបាលខេត្តតាកែវជួយបញ្ជូនមន្ទីរជំនាញពិនិត្យសំណង់រឹងមាំរបស់អ្នកមានលុយសង់លើផ្លូវខេត្តលេខ១២៩​

ចែករំលែក៖

ខេត្តតាកែវ៖ ពលរដ្ឋរស់នៅក្នុងស្រុកព្រៃកប្បាសរួមទាំងមន្រ្តីរាជការសមត្ថកិច្ចពាក់ពន្ធ័សម្ដែងការហួសចិត្តខណៈលោកឌឹម គឹមសាន្តចៅហ្វាយស្រុកព្រៃកប្បាសបានអនុញ្ញាតិអោយអ្នកមានលុយម្នាក់សង់សំណង់រឹង មាំលើផ្លូវកៅស៊ូលេខ១២៩ស្ថិតនៅចំនុចភូមិកញ្ចិលឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ។

ពលរដ្ឋបានបន្តទៀតថា លោកឌឹម គឹមសាន្ត ចូលមក កាន់ដំណែងជាអភិបាលស្រុកព្រៃកប្បាសភ្លាមមានរឿងជាហូហែមិនចប់មិនចេះហើយ ទុកអោយប្រជាពលរដ្ឋតាមដានជារៀងរហូតដូចជាកាយ់ប្រឡាយយកអាចម៍ដីលក់នៅឃុំបានកាមលុបព្រែកទទឹង២៥មែត្រដាក់លូប៉ិនបាតដៃ។ ឥលូវដល់ពេលឲ្យអ្នកមានលុយសង់សំណង់រឹងមាំលើផ្លូវលេខ១២៩បូកទាំងដីចំណីស្ទឹងទៀត។

ជុំវិញករណីនេះដែរលោកសៅ សំរុងមេឃុំកំពង់រាបបានអោយដឹងថា រាជរដ្ឋាភិបាលកំពុងតែមានការពង្រីកផ្លូវគ្រប់កន្លែងហើយម្ចាស់សំណង់ខាងលើបានមកសុំលោកដោយផ្ទាល់មាត់ថា សង់សំណង់ធ្វើទឹកស្អាតលក់អោយពលរដ្ឋតែ។ លោកមិនអនុញ្ញាតិអោយទេ ព្រោះដីដែរម្ចាស់សំណង់ស្នើរសុំជាដីចំណីផ្លូវផងនិងជាចំណីស្ទឹងផង។

លោកមេឃុំបន្តទៀតថា ក្រោយមកលោកក៏បានឃើញមន្រ្តីស្រុកចុះមកហាមឃាត់តែក្រោយមកទៀតម្ចាស់សំណង់ធ្វើបន្តទៀតដោយថាគាត់បានជួបខាងថ្នាក់ស្រុករួចហើយតែរបច្ចប្បន្ននេះលោកមិនបានទទួលឯកសាផ្លូវច្បាប់ណាមួយធ្លាក់មកដល់រដ្ឋបាលឃុំកំពុងរាបនៅឡើយ។

ពាក់ពន្ធ័និងករណីនេះ លោកឌឹម គឹមសាន្តអភិបាល ស្រុកព្រៃកប្បាសមិនឆ្លើយនិងសំណួររបស់អ្នកសាព័ត៏មានយើងទេក្រោយអ្នកសារព័ត៌មានយើងសួរនាំអំពីករណីខាងលើ។

ដោយឡែកមន្រ្តីនៃមន្ទីរសាធារណៈការនឹងដឹកជញ្ជូនខេត្តតាកែវសុំមិនបញ្ចេញឈ្មោះបានអោយដឹងថាសំណង់ខាងលើជាសំណង់ខុច្បាប់តែដោយមានការបើកដៃយ៉ាងគឃ្លើនរបស់អាជ្ញាធរស្រុកទើបសំណង់នេះសង់បានដោយរលូន។ មន្ត្រីដដែលបញ្ជាក់ទៀតថា ដីចំណីផ្លូវលេខ១២៩សងខាងចំនួន២០ម៉ែត្រ ដីចំស្ទឹង ២៥មែត្រដូច្នេះសំណង់អ្នកមានលុយខាងលើគឺខុស ច្បាប់ស្រលះ។

ជុំវិញរឿងរ៉ាវសំណង់របស់អ្នកមានលុយនេះមហាជនប្រជាពលរដ្ឋសំណូមពរដល់លោកអ៊ូច ភាអភិបាលខេត្តតាកែវមេត្តាបញ្ជូនក្រុមមន្រ្តីជំនាញពាក់ពន្ធ័ចុះមកសិក្សាផងព្រោះពលរដ្ឋអស់ជំនឿលោកលោកឌឹម គឹមសាន្តចៅហ្វាយស្រុកព្រៃកប្បាសនេះទៀត ហើយ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print