ខេត្តប៉ៃលិន÷ ប្រភពពីសមត្តកិច្ចមូលដ្ឋានដែលបានទទួលព័ត៍មានពីពលរដ្ឋនៅភូមិកោះកែវឱ្យដឹងថា នៅវេលាម៉ោង១០និង០០នាទីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ក្រោយពីទទួលបានព័ត៌មានពីពលរដ្ឋថា មានករណីពលរដ្ឋម្នាក់ស្លាប់ដោយសារពស់ចឹកពេលស្ត្រីរូបនោះបាននាំកូនទៅបាចទឹកក្នុងស្រះដើម្បីចាប់
ត្រី តែមិនទាន់បានចាប់ត្រីផងក្រឡេកឃើញរន្ធក្ដាមក៏យកដៃលូកត្រូវពស់ចឹកតែម្ដង ដែលហេតុការណ៍នេះស្ថិតនៅភូមិកោះកែវ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ប្រភពបានបន្តថា សពជនរងគ្រោះឈ្មោះ រិន ម៉ាប់ ភេទស្រី អាយុ៦០ឆ្នាំ រស់នៅភូមិកោះកែវ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ករណីនេះកើតហេតុកាលពីថ្ងៃទី២២ខែ០៣ឆ្នាំ
២០២៣ វេលាល្ងាចខណៈដែលជនរងគ្រោះបានដើរទៅបាចត្រីក្នុងស្រះ ពីរនាក់កូនស្រី ក៏ឃើញរន្ធមានក្ដាមបានលូកដៃចូលក៏ត្រូវបានពស់នៅក្នុងរន្ធចឹកតែម្តង។ បន្ទាប់មកក៏ដើរមកផ្ទះប្រាប់បងប្អូនថាពស់ចឹកដៃដោយសារលូកក្នុងរន្ធក្ដាម ភ្លាមៗនោះកូនស្រីរបស់គាត់បាននាំបងប្អូនទៅរុកក្នុងរន្ធនោះឃើញពស់ក៏វ៉ៃងាប់ ព្រោះដឹងថាជាពស់វែកមានពិស ។ ក្រោយមកសាច់ញាតិក៏បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន បានចំនួនពីរថ្ងៃត្រូវបានសាច់ញាត្តិដឹកបញ្ជូនបន្តទៅមន្ទីរពេទ្យខេត្តបាត់ដំបង រហូតដល់ព្រឹកថ្ងៃទី២៨ខែមីនាឆ្នាំ២០២៣ ជនរងគ្រោះបានស្លាប់នៅមន្ទីរពេទ្យ។
បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារយកមករៀបចំធ្វើបុណ្យតាមប្រពៃណី៕
ដោយ,ស សារ៉េត