យឹម ស៉ីណន ត្រូវបានដោះលែងឱ្យមានសេរីភាព ក្រោយពីដឹងកំហុស​ និងធ្វើការសុំទោសដល់អង្គព្រះមហាក្សត្រ និងថ្នាក់ដឹកនាំជាសាធារណៈ

ចែករំលែក៖

ខេត្ត​កណ្ដាល​៖​ លោក​ យឹម ស៉ីណន ត្រូវបានដោះលែងឱ្យមានសេរីភាព កាលពីយប់មិញនេះ​ ក្រោយពីទទួលដឹងកំហុស និងធ្វើការសុំទោសដល់អង្គព្រះមហាក្សត្រ និងថ្នាក់ដឹកនាំជាសាធារណៈ។

ការ​ដោះលែង លោក យឹម ស៉ីណន ឱ្យនៅក្រៅឃុំបណ្តោះអាសន្ននេះ​ បានធ្វេីឡេីង​នៅយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១៨​ និង៤៣នាទី នៅមណ្ឌលអប់រំកែប្រែ(ម១) ស្ថិតក្នុងភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។  

...

សូមជម្រាបជូនថា​ លោក យឹម ស៉ីណន ត្រូវ​បានកម្លាំងសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធករណីប្រមាថអង្គព្រះមហាក្សត្រ និងញុះញ៉ង់ឱ្យមានភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តិទៅកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print