ភ្នំពេញ : សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបង្ហោះ facebook ឯកជនរបស់សម្តេចផ្ទាល់ ដោយមានប្រសាសន៍ថា, ស៊ីណន កូនពិតជាមានសំណាងណាស់ដែលមានភរិយាដ៏ល្អ។
ពេលកូនមានបញ្ហាខាងផ្លូវច្បាប់ កូនស្រីមិនបានស្រែករកអ្នកណា ជួយក្រៅពីស្រែករកសម្ដេចពុក ជួយនោះឡើយ។
សម្តេចតេជោ មានប្រសាសន៍បន្តថា, ពុកជាមនុស្សចិត្តរឹងជាមួយមនុស្សអាក្រក់តែក៏ជាមនុស្សចិត្ត ទន់ជាមួយមនុស្សល្អ។ ជាសំណាងកូនហើយដែលភរិយាកូនមិនបានទៅពឹងជនបរទេសឬអង្គការក្រៅរដ្ឋាភិបាលដែលប្រឆាំងឲ្យមក គៀបសង្កត់រាជរដ្ឋាភិបាលដើម្បី ដោះលែងកូន។ ពុកជាមនុស្សក្បាលរឹងជាមួយការគៀបសង្កត់ពីបរទេស។កាន់តែសង្កត់អ្នកជាប់ ទោសឬពិរុទ្ធជនជាប់គុកឬជាប់ឃុំកាន់តែយូរ។គេត្រូវចងចាំលើចំណុចនេះ។
សម្តេចតេជោ ថ្លែងថា, ផ្ទុយពីអ្នកដទៃភរិយាកូននឹកឃើញមុនគេគឺសុំឲ្យពុកជួយ ដូចនេះពេលឃើញភរិយាកូន
បង្ហោះតាមFacebook និងឃើញកូនទទួលស្គាល់កំហុស រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ខិតខំសម្របសម្រួលជាមួយតុលាការ ដើម្បីឲ្យកូនបានចាកចេញទៅ ជួបប្រពន្ធកូនវិញ។
ចាត់ទុកជាសុបិនអាក្រក់និងរំដោះគ្រោះក្នុងឆ្នាំចាស់ដើម្បីសេចក្ដីសុខនិងសប្បាយរីករាយក្នុងឱកាសចូលឆ្នាំថ្មីនាពេលដ៍ខ្លីខាងមុខ។សម្តេចតេជោ បានជូនពរកូនទាំងពីរនិងចៅៗជួបតែសេចក្តីសុខសេចក្តីចម្រើន។
ផ្តាំទៅពួកព្រុសក្រៅរបងផ្ទះបើចង់ឲ្យមនុស្សជាប់ទោសបានយូរនិងគ្មានការយោគយល់ពីហ៊ុន សែនសុំជេរហ៊ុន សែនឲ្យបានច្រើនបន្តិច។
សូមបញ្ជាក់ថា, ភរិយា លោក សុីណន បានបង្ហោះ facebook ថា, សូមគោរពសម្តេចពុកជាទីគោរព ប្តីរបស់កូនបានមកដល់ផ្ទះវិញហេីយ ហេីយពេលនេះ គាត់បានជួបកូនៗគាត់វិញហេីយ កូនសូមក្រាបថ្វាយបង្គំ ថ្លែងអំណរគុណ ដល់សម្តេចពុក ដែលលោកបានសន្តោសប្រណី អាណិតអាសូរដល់គ្រួសារដ៏កំសត់មួយនេះ កូនស្រីនិង ក្រុមគ្រួសារទាំងអស់ សូមថ្លែងអំណរគុណដល់ សម្តេចពុក និង សូមជូនពរសម្តេចពុក ទទួលបានសុខភាពល្អ រឹងមាំ គង់ជាម្លប់ដ៏ត្រជាក់ដល់កូនចៅ🙏🙏🙏❤️️🇰🇭
នាងបន្តថា, ប្តីសម្លាញ់ យេីងអាចទៅលេងអង្គវត្ត ម្តងទៀតហេីយ🙏🏻 ។
ដោយឡែកអ្នកលេង facebook ខ្លះបានលើកឡើងថា, ខ្ញុំមិនដឹងថា លោក ស៊ីណន ទទួលបានសេរីភាពវិញដោយវិធីណាទេ។ តែបើតាមសំណេរភរិយារបស់គាត់ គឺបានបង្ហាញការគោរពថ្លែងអំណរគុណជ្រាលជ្រៅណាស់ចំពោះសម្តេចតេជោ។
បើដូចអ្វីដែលភរិយា លោក ស៊ីណន បានរៀបរាប់មែន សម្តេចតេជោ ជាមេដឹកនាំមានចិត្តមេត្តា និងករុណាខ្ពស់ណាស់។
ចាំថាភ្លាមៗក្រោយការចាប់ខ្លួន សម្តេចមានប្រសាសន៍ដូចជាដាច់ណាត់ណាស់។ តែទីបំផុតសម្តេចតេជោ នៅមេត្តាដល់លោក ស៊ីណន។
រាល់ជនស្គាល់កំហុសមិនលំបាកឡើយសម្រាប់សម្តេចតេជោមេដឹកនាំពោរពេញដោយចិត្តធម៌។ សូម្បីមេខ្មែរក្រោម សត្រូវលើសមរភូមិពីអតីតកាលជាច្រើន សុទ្ធតែសម្តេចបានអនុគ្រោះ។
ចិត្តមេត្តាចារពីកំណើតនេះហើយ ដែលនាំឱ្យសម្តេចអាចបង្រួបបង្រួមជាតិ និងទឹកដី នាំសន្តិភាព និងភាពសុខដុម។
ដូច្នេះថ្ងៃអង្គារ ដែលជាថ្ងៃកំណើតរបស់សម្តេច ដែលចាស់ៗថា «រឹង» នោះ ដូចមិនត្រូវទេដឹង?
តែសម្តេចធ្លាប់ថ្លែងថា សម្តេចទន់តែជាមួយមនុស្សចេះកែប៉ុណ្ណោះ សម្រាប់មនុស្សខូច មនុស្សនាំគ្រោះឱ្យជាតិ គឺមិនទន់ដាច់ខាត។
លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានបង្ហោះ facebook តាមរយៈដកស្រង់ប្រសាសន៍សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ថា, (សម្តេចតេជោ ហ៊ុន សែន ចំពោះករណីប្អូន ស៊ីណន
«ពុកជាមនុស្សចិត្តរឹង ជាមួយមនុស្សអាក្រក់
តែក៏ជាមនុស្សចិត្តទន់ ជាមួយមនុស្សល្អ»៕
លោក ហ៊ុយ វណ្ណៈ បន្តថា, (ប្អូនស្រី គិតត្រូវ)។ នេះហើយ សំណាប យោងដី!) ៕
ដោយ : សិលា