មេគយ ចាន់ សុផាត និង យឹម វណ្ណៈ អនុញ្ញាតឲ្យទំនិញគេចពន្ធហូរចូលសម្រាប់ប្រយោជន៍បុគ្គល

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ កន្លងទៅ ច្រកទ្វេរភាគីដូនរ័ត្ន និងច្រកដារ ហៅច្រកដូង៧ដើម គឺជាទីតាំងបទល្មើសឈើចរាចរ​ឆ្លងកាត់ទៅប្រទេសវៀតណាមយ៉ាងគគ្រឹកគគ្រេងទាំងថ្ងៃទាំងយប់ សុទ្ធតែប្រភពចំណូលសេដ្ឋកិច្ចបុគ្គល​មេគយគ្រប់គ្រងច្រកនិងថ្នាក់លើពាក់ព័ន្ធជាមួយជំនាញរដ្ឋបាលព្រៃឈើខណ្ឌ ។ បច្ចុប្បន្នបទល្មើសឈើ​ឆ្លងកាត់មានលក្ខណៈបន្តលួចលាក់ បើទោះជាមិនមានទ្រង់ទ្រាយធំដូចកាលមុនៗ ក៏គេទទួលស្គាល់ថា ឈ្មួញមួយចំនួនមានឆ្លងកាត់ បន្ទាប់ពីវប្បធម៌ឃុបឃិតគ្នារវាងឈ្មួញនិងសមត្ថកិច្ចពាក់ព័ន្ធមិនទាន់ត្រូវបាន​លុបបំបាត់។

គេបានរាយការណ៍មកថា ខេត្តត្បូងឃ្មុំគឺជាទីតាំងនៅមានបទល្មើសឈើឆ្លងកាត់ដដែលក្នុងនោះច្រកដែល​ថ្លើមធំមុនគេក្នុងអន្តរកាលគណៈកម្មាធិការជាតិបង្ក្រាបបទល្មើសព្រៃឈើកំពុងដំណើរការនីតិវិធី គឺមានច្រក​ទន្លេចាមចេញឈើគ្រញូងនិងឈើប្រណិតធ្នង់សុទ្ធតែរថយន្តយីឌុប។ ប៉ុន្តែសកម្មភាពនេះត្រូវបានបង្ក្រាប​ដោយកម្លាំងសមត្ថកិច្ចគយចល័ត សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទើបផ្អាកមួយរយៈ​ចំពោះបទល្មើសបំពានច្បាប់នៃអំពើពុករលួយ។

គេបានដឹងថា នៅច្រកដូនរ័ត្ន គ្រប់គ្រងដោយមេគយ ចាន់ សុផាត និងច្រកដារ (ដូង៧ដើម) គ្រប់គ្រងដោយ​លោក យឹម វណ្ណៈ បើទោះបទល្មើសឈើត្រូវបានផ្អាកខ្លះការឆ្លងកាត់ទ្រង់ទ្រាយធំទៅប្រទេសវៀតណាម ប៉ុន្តែចំពោះទំនិញរត់ពន្ធ នៅតែកើតមានដដែលពីប្រទេសវៀតណាមចូលមកទឹកដីកម្ពុជា តាមរយៈភាពធូរ​លុងពីលោក ចាន់ សុផាត និងលោក យឹម វណ្ណៈ ក្នុងនោះមានដូចជាទំនិញចាប់ហួយ និងប្រភេទជា ត្រាក់ទ័រ រថយន្ដដឹកដី ក៏ជាគ្រឿងបន្លាស់បាននាំចូលដោយលួចលាក់ជាហូរហែរសម្រាប់ប្រភពសេដ្ឋកិច្ចរបស់មេគយ​និងមន្ត្រីពាក់ព័ន្ធច្រើនទៀត។

គេបានលើកឡើងថា សូម្បីតែចែពិដោរ ចែដែត ពីរនាក់បងប្អូន អ្នកណាមិនដឹង អ្នកណាមិនទទួលស្គាល់ថា មេគយ ចាន់ សុផាត និងមេគយ យឹម វណ្ណៈ ទទួលបានកម្រៃពីការដឹកទំនិញគេចពន្ធហូរចូលរបស់ឈ្មួញ​ទាំងពីរនាក់នេះ។ ថ្មីៗកន្លងទៅកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃបានចុះចាប់ឆែក​ឆេរកន្លែងទុកទំនិញរបស់ ចែពិដោរ រកឃើញនូវប្រេងឆា គេចពន្ធនិងទំនិញផ្សេងទៀតជាវត្ថុតាងស្រាប់ដែល ​ចែពិដោរ នាំចូលតាមច្រកគ្រប់គ្រងដោយលោក ចាន់ សុផាត និងលោក យឹម វណ្ណៈ ។ មិនតែប៉ុណ្ណោះការ​ចុះបង្ក្រាបការនាំចូលភេសជ្ជៈខារ៉ាបាវ នៅក្រុងសួង ខេត្តត្បូងឃ្មុំ ក៏នាំចូលតាមច្រកខាងលើ ប៉ុន្តែមិនដឹងថា ថ្នាក់លើមានចំណាត់ការបែបណាដើម្បីកំណែទម្រង់ ឬវិធានការទៅលើមន្ត្រីគយខ្វះការទទួលខុសត្រូវចំពោះ​ភារៈកិច្ចតួនាទីប្រមូលពន្ធជូនរដ្ឋ បែជាឃុបឃិតជាមួយឈ្មួញគិតរឿងប្រយោជន៍បុគ្គលជាធំ?

នៅច្រកដារ (ដូង៧ដើម) របស់លោក យឹម វណ្ណៈ គឺជាច្រកដែលផ្ដល់ឱកាសឲ្យឈ្មួញនាំទំនិញគេចពន្ធហូរ​ចូលបានដោយមធ្យោបាយងាយស្រួល ខណៈច្រកនេះ មានច្រករបៀងជាច្រើនសម្រាប់ឆ្លងកាត់ ដូច្នេះចំពោះគ្រឿងចក្រដូចជា ត្រាក់ទ័រ រថយន្តដឹកដី គ្រឿងបន្លាស់គ្រឿងចក្រ តែងនាំចូលហូរហែរ ក្លាយទៅ​ជាទម្លាប់មន្ត្រីពាក់ព័ន្ធចាំហែកប្រយោជន៍ចែកគ្នាស៊ី។

ពាក់ព័ន្ធករណីនេះ នគរដ្រេហ្គន មិនអាចទំនាក់ទំនងសុំការបំភ្លឺបានទេពីលោក ចាន់ សុផាត ក៏ដូចជាលោក យឹម វណ្ណៈ មេគយច្រកដូនរ័ត្ន និងមេគយច្រកដូង៧ដើម នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ ដោយ​ទូរស័ព្ទគ្មានអ្នកទទួល។ ដោយឡែក លោក នូ ស៊ីថា ប្រធានសាខាគយនិងរដ្ឋាករខេត្តត្បូងឃ្មុំបានប្រាប់ នគរ​ដ្រេហ្គន តាមទូរស័ព្ទថា រឿងនាំចូលគ្រឿងចក្រនេះ ដូចជាមិនមានទេ ពីព្រោះពេលមុនៗកម្លាំងរបស់ខ្ញុំបាន​ចុះចាប់ត្រាក់ទ័រវៀតណាមនាំចូល ដោយប្រើល្បិចចូលមកភ្ជួរស្រែ រួចហើយបន្លំបើកចូលតែម្ដង ប៉ុន្តែកម្លាំង​របស់ខ្ញុំបានចាប់ជាញឹកញាប់ ។ លោក នូ ស៊ីថា បន្តថា បច្ចុប្បន្នមិនទាន់មានការនាំចូលនៅឡើយទេ៕

IMG_4036

IMG_4037

IMG_4038

IMG_4039

ដោយ៖ សុខ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print