ក្រុមការងារ​បច្ចេកទេស​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន ចុះ​ឃាត់​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ​ ដែល​ធ្វើ​ចរាចរណ៍​នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​១ ថ្លឹង​ពិនិត្យ​ទម្ងន់ នៅក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង ៖ ក្រុមការងារ​បច្ចេកទេស​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន សហការ​ជាមួយ​មន្ត្រី​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្តស្វាយរៀង បាន​ចុះ​ឃាត់​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ​ ដែល​ធ្វើ​ចរាចរណ៍​នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​១ ថ្លឹង​ពិនិត្យ​ទម្ងន់ រក​ឃើញ​រថយន្ត​ល្មើស​១២​គ្រឿង​ធ្វើការ​ផាកពិន័យ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ មីនា ២០២៣ ស្ថិត​នៅ​លលើត្រង់​ចំណុច​ច្រមុះជ្រូក​រូប​គោ​២ ស្ថិត​នៅ​ភូមិ​ឃោ​សាង​សង្កាត់​ស្វាយ​តឿ ក្រុង​ស្វាយ​រៀង​។

ទាក់ទិន​ករណី​នេះ​ដែរ មន្ត្រី​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន ខេត្តស្វាយរៀង បានឲ្យ​ដឹង​ថា ការ​ឃាត់​រថយន្ត​ដឹក​ទំនិញ​លើស​ទម្ងន់​នេះ គឺ​ក្រុមការងារ​បច្ចេកទេស (​ជញ្ជីង​ចល័ត​) ក្រសួង​សាធារណៈការ ចុះ​ពិនិត្យ​ទម្ងន់​យានយន្ត​ដឹក​ទំនិញ​ដឹកស្រូវ ដឹក​ថ្ម ដឹក​ខ្សាច់ ដឹក​ដី ។​ល​។ លើស​ទម្ងន់​ធ្វើការ​ផាកពិន័យ និង​អប់រំ​ធ្វើ​កិច្ចសន្យា​ឲ្យ​បញ្ឈប់​ការ​ដឹក​លើស​ទម្ងន់​។

...

ប្រភព​បន្ត​ទៀត​ថា ការ​ចុះ​ពិនិត្យ​ឃើញ​ថា មាន​រថយន្ត​ផ្ទុកទំនិញ​លើ​ទម្ងន់​គឺ​ចំនួន​១២​គ្រឿង ក្នុង​នោះ រថយន្ត​បែន​ដឹក​ខ្សាច់​៤​គ្រឿង និង​រថយន្ត​យី​ឌុ​ប​ប្រភេទ​វ៉េ​អង​៨​គ្រឿង គឺ​មាន​លើស​ទម្ងន់​ចាប់ពី​៥​តោន​ទៅ​១០​តោន ហើយ​បើ​លើស​ត្រឹម​៥​តោន​សមត្ថកិច្ច​យើង​អនុគ្រោះ គឺ​បង់​ធម្មតា ក៏​ប៉ុន្តែ​បើ​លើស​ពី​១០​តោន​ឡើង​ទៅ​គឺ​ត្រូវ​ផាកពិន័យ​ក្នុង​១​តោន​៣០ម៉ឺនរៀល​។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print