រដ្ឋបាលខេត្តសៀមរាប​៖​ សូមសំដែងការសោកស្តាយចំពោះឧបទ្ទវហេតុនៃគ្រោះធម្មជាតិ​ខ្យល់កន្ត្រាក់​ បណ្ដាលឱ្យ​ខូចខាត​ទ្រព្យសម្បត្តិ​

ចែករំលែក៖

ខេត្ត​សៀមរាប​៖​ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅយប់ថ្ងៃ​ទី​២៩​ ខែមីនា​ ឆ្នាំ​២០២៣នេះ​ បានចាត់កម្លាំងចុះអន្តរាគមន៍កាត់របាកាត់ទទឹងថ្នល់ដែលបានបាក់ដោយខ្យល់កន្ត្រាក់​ បន្ទាប់ពី​មានឧបទ្ទវហេតុនៃគ្រោះធម្មជាតិ​ បណ្ដាលឱ្យ​ខូចខាត​ទ្រព្យសម្បត្តិ​។

រដ្ឋបាលខេត្តសៀមរាប​ បានឱ្យដឹងទៀតថា​ កាលពីវេលាម៉ោង ១៧៖២០នាទីថ្ងៃទី២៩​ ខែមីនា​នេះ ក្នុងភូមិសាស្ត្រខេត្តសៀមរាប មានភ្លៀង ផ្គររន្ទះ និងខ្យល់ព្យុះ(ខ្យល់កន្ត្រាក់)។ ឧបទ្ទវហេតុនេះ បានបណ្តាលឱ្យដួលបាក់របាកាត់ទទឹងថ្នល់ ការតុបតែងមួយចំនួនក្នុងក្រុងសៀមរាប។

ភ្លាមៗ នេះដែរ គណៈបញ្ជាការឯកភាពខេត្ត និងគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានចាត់កម្លាំងចុះកាត់ រុះរើជាបន្ទាន់ ដើម្បីបញ្ចៀសការកកស្ទះចរាចរ និងឧបទ្ទវហេតុផ្សេងៗ បានរួចរាល់ហើយ នៅវេលាម៉ោង ១៩ និង ២០នាទី ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣។

ជាមួយគ្នានេះ​ រដ្ឋបាលខេត្ត សូមសំដែងការសោកស្តាយចំពោះឧបទ្ទវហេតុនៃគ្រោះធម្មជាតិនេះ និងសូមថ្លែងអំណរគុណដល់កម្លាំងសមត្ថកិច្ច យុវជន និងប្រជាពលរដ្ឋ ដែលបានចូលរួមរុះរើនេះ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print