ឪពុករបស់គាត់ឈ្មោះ Daniel បានប្រាប់សារព័ត៌មាន Cadena SER កាលពីថ្ងៃពុធថា កូនរបស់គាត់ជនជាតិអេស្ប៉ាញដើមកំណើតរបស់ក្លិប Real Madrid កីឡាករ Alvaro Rodriguez បានជ្រើសរើសលេងឱ្យក្រុមជម្រើសជាតិអ៊ុយរ៉ាហ្គាយ។
ខ្សែប្រយុទ្ធវ័យ១៨ឆ្នាំដែលកើតនៅ Palamos ក្នុង Costa Brava រូបនេះបានបង្ហាញខ្លួនចំនួន៤ដងជាមួយក្រុមអេស្ប៉ាញក្នុងកម្រិតអាយុក្រោម១៨ឆ្នាំ ប៉ុន្តែបានបង្ហាញខ្លួនចំនួន៨ដងជាមួយនឹងក្រុមអាយុក្រោម២០ឆ្នាំរបស់អ៊ុយរ៉ាហ្គាយ។
ជាកូនប្រុសដែលមានម្តាយជាជនជាតិអេស្ប៉ាញ និងឪពុកជាអតីតកីឡាករជម្រើសជាតិអ៊ុយរ៉ាហ្គាយ Daniel ដែលត្រូវបានគេស្គាល់ថា ឈ្មោះ Coquito – Alvaro Rodriguez បានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្រុម Real Madrid ក្នុងខែមករា ក្នុងការប្រកួតពានរង្វាន់ Copa del Rey លើក្រុម Cacereno។ គាត់ក៏បានធានាបាននូវលទ្ធផលស្មើសម្រាប់ Real Madrid ក្នុងការប្រកួតMadrid Derby កាលពីខែមុនដោយស៊ុតបញ្ចូលទីនៅចុងម៉ោងទល់នឹង Atletico Madrid។
Coquito បានប្រាប់ Cadena SER ថា “គាត់បានប្រាប់ខ្ញុំថាប៉ា ខ្ញុំដឹងថាខ្ញុំអាចលេងឱ្យក្រុមអេស្ប៉ាញ ប៉ុន្តែខ្ញុំចង់ក្លាយជាCharrua ខ្ញុំចង់លេងឱ្យក្រុមជម្រើសជាតិអ៊ុយរ៉ាហ្គាយ” ៕ (រូបភាព ៖ Reuters/CNA)