ឯកឧត្តម ឃួង ស្រេង សូមគោរពជូន សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ដោយបានទទួលដំណឹងថា ប្អូនប្រុសបង្កើតរបស់មហាឧបាសិកា ឌី ប៉ុក និងត្រូវជាពូបង្កើតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺ មហាឧបាសក ឌី បូ បានទទួលមរណភាព ក្នុងជន្មាយុ ១០២ឆ្នាំ ដោយជរាពាធ

ចែករំលែក៖

ភ្នំពេញ : សូមគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារ ដោយបានទទួលដំណឹងថា ប្អូនប្រុសបង្កើតរបស់មហាឧបាសិកា ឌី ប៉ុក និងត្រូវជាពូបង្កើតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺ មហាឧបាសក ឌី បូ បានទទួលមរណភាព ក្នុងជន្មាយុ ១០២ឆ្នាំ ដោយជរាពាធ។

សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត!

ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ យើងខ្ញុំទាំងអស់គ្នា មានក្តីរន្ធត់ចិត្តឥតឧបមា និងមានសេចក្តីក្រៀមក្រំជាពន់ពេក រកអ្វីប្រៀបផ្ទឹមពុំបាន ដោយបានទទួលដំណឹងថា ប្អូនប្រុសបង្កើត របស់មហាឧបាសិកា ឌី ប៉ុក និងត្រូវជាពូបង្កើតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា គឺ មហាឧបាសក ឌី បូ បានទទូលមរណភាព នៅថៃ្ងព្រហស្បតិ៍ ៩កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១១:៤៥ នាទី ក្នុងជន្មាយុ ១០២ ឆ្នាំ ដោយជរាពាធ។

ស្ថិតក្នុងក្ដីវិយោគដ៏សែនសោកសងងខ្សឹកខ្សួលរំជួលចិត្តឥតឧបមានេះ យើងខ្ញុំទាំងអស់គ្នា សូមគោរពអនុញ្ញាតចូលរួម រំលែកទុក្ខ ប្រកបដោយក្តីក្តុកក្ដួលជាទីបំផុតជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងក្តីសោកស្តាយសង្វេគ ស្រណោះអាឡោះអាល័យយ៉ាងក្រៃលែង ចំពោះ ការបាត់បង់ មហាឧបាសក ឌី បូ ។

មរណភាពរបស់ មហាឧបាសក ឌី បូ គឺជាការបាត់បង់ដ៏ធំធេងនូវ បិតា ជីតា ជីតាទួត និងញាតិមិត្តដ៏ឧត្តុង្គឧត្តម ប្រកប ទៅដោយព្រហ្មវិហារធម៌ ការសណ្ដោសប្រោសប្រណី និងជាពុទ្ធសាសនូបត្ថម្ភដ៏ឆ្នើមមួយរូប គួរជាទីគោរពដ៏ខ្ពង់ខ្ពស់ ដែល ស្ទើរពេញមួយជីវិត មហាឧបាសក ឌី បូ បានបន្សល់ទុកនូវសមិទ្ធផលច្រើនឥតគណនាក្នុងវិស័យពុទ្ធចក្រ ដើម្បីទ្រទ្រង់វិស័យ ព្រះពុទ្ធសាសនា ដោយសទ្ធាជ្រះថ្លាបរិសុទ្ធបំផុត។

យើងខ្ញុំទាំងអស់គ្នា សូមគោរពចូលរួមរំលែកទុក្ខដោយសេចក្តីសង្វេគជាទីបំផុត និងសូមវន្ទាឧទ្ទិសបួងសួងដល់ដូង វិញ្ញាណក្ខន្ធរបស់ មហាឧបាសក ឌី បូ សូមបានចាប់បដិសន្ធិក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។

សូម សម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត មេត្តាទទួលនូវមនោសញ្ចេតនារំលែកទុក្ខដោយក្តីក្រៀមក្រំបំផុតពីយើងខ្ញុំទាំងអស់គ្នា៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print