មេព្រៃក្នុងសង្កាត់រដ្ឋបាលព្រៃឈើឆ្លូងចាប់ឃាត់រថយន្តដឹកឈើបានមួយពព្រិចភ្នែករួចដោះលេងវិញបាត់

ចែករំលែក៖

ខេត្តក្រចេះ៖ នាយរងសង្កាត់រដ្ឋបាលព្រៃឈើនិងមន្ត្រីផ្នែករដ្ឋបាលព្រៃឈើឆ្លូង បានរងការចោទប្រកាន់និងរិះគន់ពីពលរដ្ឋនៅក្នុងស្រុកឆ្លូង ក៏ដូចជាពីមជ្ឍដ្ឋានផ្សេងៗ ជាច្រើនទៀតថា មន្ត្រីរដ្ឋបាលព្រៃឈើទាំងនេះ កំពុងតែយកតួនាទីរបស់ខ្លួន ធ្វើសកម្មភាពកាក់រថយន្តដឹកឈើជម្រិតទារប្រាក់ ដោយមិនបានធ្វើការចាប់បង្ក្រាបតាមតួនាទីឱ្យមានប្រសិទ្ឋភាព ។

ជាក់ស្តែងកាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃទី១៧ខែមិថុនា គឺមានគោយន្តកែច្នៃមួយគ្រឿង មានផ្ទុកឈើអារលេខ២ជាច្រើនម៉ែត្រគូប ត្រូវបាន លោក កៅ សំអូន មានតួនាទីជានាយរងសង្កាត់រដ្ឋបាលព្រៃឈើឆ្លូង និងលោក ផាន់នី ជាមន្ត្រីផ្នែករដ្នបាលព្រៃឈើឆ្លូង ធ្វើការស្ទាក់ឃាត់ នៅលើផ្លូវក្រាលគ្រួសក្រហមក្នុងទីប្រជុំជនស្រុកឆ្លូង ។

យ៉ាងណាក៏ដោយ ក្រោយពីស្ទាក់ឃាត់រថយន្តដឹកឈើ ពីសំណាក់មន្ត្រីរដ្ឋបាលព្រៃឈើទាំង២រូបនេះរួចមក មួយសន្ទុះក្រោយមកក៏ឃើញវត្តមានថៅកែឈើបានមកដល់ទីតាំងកន្លែងស្ទាក់ឃាត់រថយន្ត និងបានជួបនិយាយជាមួយមន្ត្រីរដ្ឋបាលព្រៃឈើទាំង២រូបនេះ ។ ក្រោយពីការជួបចរចាគ្នា រវាងថៅកែឈើ និងមន្ត្រីផ្នែករដ្នបាលព្រៃឈើទាំង២រូបនោះរួចមក​ គោយន្តដែលមានដឹកឈើជាច្រើនម៉ែត្រគូប ត្រូវបានបន្តដំណើទៅមុខដោយរលូន ដោយមិនមានការចាប់បង្ក្រាប ។

ពលរដ្ឋនៅក្នុងស្រុកឆ្លូងបាននិយាយថា ការកាក់រថយន្តដឹកឈើ យកលុយហើយដោះលេងទៅវិញពីសំណាក់មន្ត្រីរដ្ឋបាលព្រៃឈើឆ្លូង​ពីសំណាក់ លោក កៅ សំអូន មានតួនាទីជានាយរងសង្កាត់ និងលោក ផាន់នី ជាមន្ត្រីផ្នែករដ្នបាលព្រៃឈើឆ្លូង គឺមិនមែនជាថ្មីនោះទេ ហើយករណីនេះគឺបានកើតឡើងច្រើនលើកច្រើនសាររួចមកហើយ ។ ពលរដ្ឋបន្តថា សកម្មភាពរបស់មន្ត្រីរដ្ឋបាលព្រៃឈើឆ្លូង បានធ្វើឱ្យប៉ះពាល់ដល់អារម្មពលរដ្ឋធ្ងន់ធ្ងរ ដោយពួកគាត់លើកឡើងថា ខ្លួនមានភារកិច្ចទប់ស្កាត់បង្ក្រាបបទល្មើព្រៃឈើ តែបែរជាម្នាក់បាននាំគ្នាឃុបឃិតជាមួយឈ្មួញឈើបង្កើតឱ្យមានបទល្មើសព្រៃឈើទៅវិញ។

មិនអាចស្វែងរកប្រភពទាក់ទង ជាមួយលោក កៅ សំអូន មានតួនាទីជានាយរងសង្កាត់រដ្ឋបាលព្រៃឈើឆ្លូង កិ៏ដូចជាលោក ផាន់នី ជាមន្ត្រីផ្នែករដ្នបាលព្រៃឈើឆ្លូង ។ ប៉ុន្តែបើតាមការលើកឡើងពីពលរដ្ឋរស់នៅក្បែរនិងស្នាក់ការរដ្ឋបាលព្រៃឈើឆ្លូង បានអះអាងថា ជារៀងរាល់យប់គឺមានរថយន្តដឹកឈើជាច្រើនគ្រឿង បានដឹកជញ្ជូនឈើឆ្លងកាត់មុខសង្កាត់រដ្ឋបាលព្រៃឈើឆ្លូងនេះ ចំណែកមន្ត្រីជំនាញ ក៏ដូចជាលោក ផូង ឃុនឡាយ ដែលមានតួនាទីជានាយសង្កាត់មិនបានធ្វើការទប់ស្កាត់នោះទេ បានត្រឹមតែដាក់ក្បាលឡាននៅមុខស្នាក់ការរបស់ខ្លួន បង្អួតឈ្មួញឈើឱ្យចូលបង់លុយឬរត់ការតែប៉ុណ្ណោះ ហើយពលរដ្ឋបានចោទមន្ត្រីរដ្ឋបាលព្រៃឈើទាំងនោះថា អាចជាប់ពាក់ព័ន្ធទទួលលុយកាក់ពីក្រុមឈ្មួញដឹកឈើទាំងនោះទើបមិនចាប់បង្ក្រាប ៕

Screen Shot 2016-06-17 at 5.09.23 ល្ងាច

2016-06-17 at 17.12.40

2016-06-17 at 17.13.35

ដោយ៖ កោះទ្រុង

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print