ស្រូវវស្សារាប់សិបហិកតានៅស្រុកក្រឡាញ់ខេត្ដសៀមរាប រងការបំផ្លាញពីហ្វូងសត្វដង្កូវ

ចែករំលែក៖

ខេត្ដសៀមរាប៖ ស្រូវវស្សារាប់សិបហិកតារបស់ប្រជាសិករនៅភូមិស្លែង ឃុំស្រណាល ស្រុកក្រឡាញ់ រងការបំផ្លាញពីហ្វូងសត្វដង្ខូវហើយសត្វដង្កូវដែលកើតឡើងរាប់លានក្បាលនោះ ដោយសារគ្រោះរាំងស្ងួតយូរពេក ។ អ្នកភូមិបានសម្ដែងការព្រួយបារម្ភពីភាពអន្ដរាយដែលកើតឡើងដោយសារសត្វចង្រៃនេះរយៈពេលជាងមួយសប្ដាហ៍មកនេះ ។

ក្រុមអ្នកភូមិបានឲ្យដឹងថា នេះជាលើកដំបូងហើយ ដែលពួកគាត់ស្នើមួយជីវិតបានជួបប្រទះក្រុមអ្នកហើយប្រឈមនឹងបាត់បង់ទិន្នផលស្រូវ និងខ្វះស្បៀងអាហារដែលអាវប្រឈមនិងធ្វើចំណាកស្រុកផងដែរ។

អ្នកភូមិរស់នៅភូមិស្លែង ឃុំស្រណាល គឺលោក បឿន ប៊ិនលោករៀបរាប់ពីភាពអស់សង្ឃឹមនៃដំណាំស្រូវរបស់លោកដែលលោកថា ស្រូវវស្សារបស់គាត់ប្រមាណ៣ហិកតា រងការខូចខាត ដោយសារហ្វូងសត្វដង្កូវរាត្បាតនិងស៊ីបំផ្លាញរយៈពេលជិតមួយប្ដាហ៍នេះ។កសិករក្នុងវ័យជិត៥០ឆ្នាំ ដែលមានសមាជិកគ្រួសារ៦នាក់រូបនោះបន្ដថា វិបត្ដិនៃដំណាំកសិកម្មនេះ រូបលោកមិនហ៊ានប្រើវិធីសាស្ដ្រណាមួយដើម្បីកំចាត់លើសត្វដង្កូវដែលបំផ្លាញដំណាំកសិកម្មនោះទេ ដែលលោកថា បានត្រឹមឈសម្លឹងមើលដើមស្រូវដែលកំពង់រងការខូចខាតនោះ។

កសិករដែលកកំពុងបូបទឹកបញ្ចូលស្រែវ័យជាង៤០ឆ្នាំ គឺលោក ផុន ភឿត បានឲ្យដឹងថា កន្លងមកពួកគេធ្វើស្រែវស្សានេះអាចទទួលផលបានជាងមួយតោនក្នុងមួយហិកតា ប៉ុន្ដែលោកថា បើមានសត្វល្អិតបំផ្លាញវាអាចប្រឈមនឹងបាត់បង់ទិន្នផលស្រូវ ស្របពេលដែលស្រូវខ្លះខ្វះទឹក ។ បុរសសប្បុរខ្លៅរូបនោះសំឡឹងមើលគល់ស្រូវដែលសល់ពីសត្វដង្កូវស៊ី ហើយនិយាយថារូបគាត់ មិនដែលជួបប្រទះពីការរាត្បាតនៃសត្វដង្កូវនោះទេ។លោកបន្ថែមថា ក្រោយពីមានសត្វដង្កូវហ្វូងបំផ្លាញដំណាំស្រូវនេះលោកថា មានអាជ្ញាធរនិងអង្គការខ្លះចុះពិនិត្យមើល ប៉ុន្ដែគ្មានលទ្ធផលកើតមានដង្កូវនោះដោយសារអ្វី និងមិនអាចជួយសង្គ្រោះបាននោះទេ រូបគាត់ខូចខាតពូជស្រូវអស់ប្រមាណ៥ការ៉ុងក្នុងមួយហិកតា។

ស្ដ្រីវ័យជាង៤០ឆ្នាំមួយរូបទៀតគឺអ្នកស្រី ឃុត ម៉ាឡា បានរៀបរាប់ពីភាពអន្ដរាយនោះ ដែលថាហ្វូងសត្វដង្កូវនោះមានគ្រប់ប្រភេទ និងគ្រប់ពណ៌បានវាយលុកលើស្រូវវស្សាអ្នកភូមិជាច្រើនហិកតា បណ្ដាលឲ្យខូចខាតទាំងស្រុង និងជាច្រើនហិកតាទៀតកំពុងប្រឈម។កសិករសម្បុរស្រអែមរូបនោះ សម្ដែងភាពសោកស្ដាយនិងខ្លាចបាត់បង់ផលស្រូវ ដែលអ្នកស្រីថា សត្វល្អិតចង្រៃនោះបានធ្វើសកម្មភាពបំផ្លាស់ទីពីស្រូវស្រែមួយទៅស្រែមួយទៀត ហើយស៊ីបំផ្លាញស្រូវចាប់ពីស្លឹកស្រូវរហូតដល់គល់ស្រូវ ដែលធ្វើឲ្យដំណាំកសិកម្មនោះ មិនអាចលូតលាស់បាន ខណៈដែលក្នុងស្រែគ្មានទឹកស្រោចស្រប់ ។

ក្រុមប្រជាកសិករជាច្រើននាក់បានផ្ដល់បទសម្ភាសន៍ជាមួយកាលពីថ្ងៃទី១៥ខែមិថុនានេះថាដោយពួកគាត់បានឲ្យដឹងស្រដៀងគ្នាថា ហ្វូងដង្កូវបានរាត្បាតទៅលើស្រូវពួកគាត់ប៉ុណ្ណោះ ហើយកសិករភាគតិចណាស់បានប្រើប្រាស់ថ្នាំពុល ដើម្បីទប់ស្កាត់សត្វដង្កូវមិនឲ្យយាយីបន្ថែមទៀត ដែលពួកគាត់បារម្ភខ្លាចប៉ះពាល់ដល់សុខភាពមនុស្សនិងសត្វ ។

មិនខុសពីកសិកររៀបរាប់ពីខាងលើនោះទេ អ្នកភូមិវ័យជាង៤០ឆ្នាំម្នាក់ទៀត អ្នកស្រី ឃុត សាលឿង បានឲ្យដឹងថា សត្វដង្កូវបានរាត្បាតលើស្រូវអ្នកស្រីប្រម៉ាណ២ហិកតាក្នុងចំណោម៧ហិកតា ប៉ុន្ដែមិនហ៊ានប្រើប្រាស់ថ្នាំពុលនៅឡើយទេ ខ្លាចប៉ះពាល់ដល់សុខភាព តាមការណែនំពីជំនាញផ្នែកកសិកម្ម ដែល ចុះទៅណែនាំ។ស្រ្ដីជាសមាជិកគណៈកម្មការភូមិរូបនោះ សម្ដែងការភ័យខ្លាចមានពលរដ្ឋធ្វើចំណាកស្រុកក្រោយពីបាត់បង់ទិន្នផលស្រូវពីសត្វល្អិតបំផ្លាញនោះ ខណៈអ្នកភូមិគ្មានមុខរបរក្រៅធ្វើស្រែប៉ុណ្ណោះ។

ករណីនេះរាបលោក មឿង សុនិត្យាប្រធានមន្ទីរកសិកម្មខេត្ដសៀម លោកមានប្រសាសន៍ថា ក្រោយការពិនិត្យលើសត្វដង្កូវបំផ្លាញដំណាំស្រូវនោះលោកថា លោកបានណែនាំឲ្យពលរដ្ឋទប់ស្កាត់ដោយប្រើបច្ចេកទេសបុរាណ ប៉ុន្ដែលោកមិនបានបញ្ជាក់ពីវិធីសាស្ដ្រនោះទេ ដោយប្រាប់ថាលោកបានណែនាំឲ្យកសិកររួចរាល់ហើយ ។

ចំណែក មេភូមិស្លែង ឃុំស្រណាលលោក ប៊ិន ប៊ៀន មានប្រសាសន៍ថា វិធីសាស្ដ្រដែលមន្ទីរកសិករកម្មខេត្ដណែនាំដល់ពលរដ្ឋនោះគឺឲ្យជីករណ្ដៅដាក់ផេះកាត់មុខហ្វូងសត្វដង្កូវ ប៉ុន្ដែលោកថា បច្ចេកទេសនេះគ្មានលទ្ធភាពនោះទេដោយសារសត្វល្អិតនោះបានរាត្បាតស្ទើតែគ្រប់ស្រែនៅតំបន់នោះ។

មេភូមិរូបនោះបន្ដថា ស្រូវវស្សាដែលរងការខូចខាតនោះមានប្រមាណ២រយហិកតា ក្នុងចំណោមស្រូវជាង៥រយហិកតារបស់ពួកគាត់ ខណៈដែលស្រូវអ្នកភូមិផ្សេងទៀតគ្មានផលប៉ះពាល់។លោកបន្ដថា ស្រូវទាំងនោះអាចប្រឈមនឹងការខូចខាតបន្ថែមទៀត បើគ្មានអន្ដរាគមន៍ពីក្រសួងជំនាញនោះទេ ស្របពេលដែលស្រូវទាំង បានរងផលប៉ះពាល់ពីការខ្វះទឹកស្រោចស្រប់។គឺថាក្នុងមួយយប់ៗឬមួយថ្ងៃៗវាស់ច្រើនណាស់ ពីល្ងាចខ្ញុំមើលទៅវាស៊ីមួយជ្រុងឬពាក់កណ្ដាលដល់ព្រឹកឡើងអស់ម៉ងបងអស់ទាមងស្រុងវាស៊ីវាស់ព្រឹកវាស់ល្ងាច។

ទោះជាយ៉ាងណា ក្រសួងកសិកម្មបានប្រកាសថាខេត្តចំនួន៥ បានកើតនូវដង្កូវហ្វូងស៊ីសំណាបស្រូវរបស់ប្រជាកសិករនៅដើមរដូវវស្សានេះដែលថាករណីនេះដោយសារគ្រោះរាំងស្ងួតបានអូសបន្លាយយូរឲ្យមានការកកើត និងរាលដាលពួកដង្កូវហ្វូងប្រភេទនេះដែលកើតឡើងដូចជានៅខេត្ដកំពង់ចាមមានចំនួន១២០ហិកតា ព្រៃវែង ត្បូងឃ្មុំ ព្រះវិហារ និងឧត្តរមានជ័យ។

សេចក្តីជូនដំណឹងស្តីពីការត្រៀមអន្តរាគមន៍កម្ចាត់ដង្កូវហ្វូងលើដំណាំស្រូវចុះហត្ថលេខាដោយលោក សូខន ឫទ្ធីគុណ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្មចុះថ្ងៃទី ១៤ មិថុនា បានឲ្យដឹងថាប្រទេសកម្ពុជាប្រែប្រួលរាំងស្ងួតក្តៅខ្លាំងបានកកើត និងរាលដាលនៃពួកដង្កូវហ្វូងនេះយ៉ាងឆាប់រហ័សក្រោយពីមានភ្លៀងធ្លាក់ដើមដៃមក។ ដែលក្រសួងបានពន្យល់ថា ដង្កូវហ្វូងត្រូវបានចាត់ទុកថាជាសត្វល្អិតចង្រៃចម្បងមួយប្រភេទនៅអាស៊ី។

ក្រសួងកសិកម្មបានប្រាប់ពីវិធីសាស្ត្រមួយចំនួនក្នុងការកម្ចាត់ដង្កូវហ្វូងដោយត្រូវសាបសំណាបឱ្យឆ្ងាយពីវាលស្មៅដែលជាទីជម្រករបស់វាបោចស្មៅចេញពីក្នុងស្រែ ឬចម្ការបូមទឹកដាក់ឲ្យច្រើនទៅក្នុងស្រែរួចហើយដើរកៀរប្រមូលយកដង្កូវទៅកម្ទេចចោល ឬក៏បញ្ចូលទាឱ្យទៅស៊ីដង្កូវ។ ប្រភេទថ្នាំដែលមានឥទ្ធិពលលើដង្កូវហ្វូង និងដង្កូវកាត់ស្លឹកស្រូវមាន៖ អាស្សូវឌ្រិនក្នុងកម្រិតទឹក ៤០០-៥០០ លីត្រលាយនឹងថ្នាំ ១ លីត្រ និងសិវ៉ិន ក្នុងកម្រិត ២-៣ ស្លាបព្រាបាយដោយលាយជាមួយទឹក ១៥ លីត្រ ។

យ៉ាងនេះក្ដី អ្នកភូមិបានអំពាវនាវ ដល់រដ្ឋាភិបាល និងស្នើឲ្យជួយអន្ដរាគមន៍ដល់ដំណាំស្រូវពួកគាត់ ឲ្យបានទាន់ពេលវេលា ដោយផ្ដល់មន្ដ្រីជំនាញ និងថ្នាំសម្លាប់សត្វដង្កូវដែលមិនប៉ះពាល់ដល់សុខភាព ដើម្បីបញ្ចៀសគ្រោះអន្ដរាយដែលកើតឡើងពីសត្វដង្កូវរាត្បាតលើដំណាំកសិកម្មនោះ។ជួយកូនចៅផងព្រោះកូនចៅនៅក្នុងភូមិស្លែងនេះកំពង់ជួបគ្រោះថ្នាក់នៅបញ្ហាដង្កូវស៊ីស្រូវនិងគ្រោះរាំងស្ងួតខ្លាំងអង្គការថ្នាក់លើជួយ មានពូជអីព្រោះទៀតថ្នាំចាត់មន្ដ្រីជំនាញអីហ្នឹងចែកប្រជាពលរដ្ឋនៅភូមិនេះបើគ្មានអ្នកជួយហិនហោចអស់ម៉ាភូមិ ៕

IMG_2822

IMG_2828

IMG_2830

IMG_2851

ដោយ៖ ជានិរន្ដរ៍

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print