រថយន្តMazda បុកម៉ូតូហុងដាគុប​ បណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ​

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់បានជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យស្លាប់បាត់បង់ជីវិត​ បន្ទាប់ពីជិះម៉ូតូហុងដាគុបមួយគ្រឿងចេញពីធ្វើការ ត្រូវបានរថយន្តMazdaបើកបុកពេញទំហឹង រួចកិនម៉ូតូអូសជិតមួយគីឡូម៉ែត្រ ត្រូវបានបងប្អូនប្រជាពលរដ្ឋឃាត់ជាប់ បង្កការភ្ញាក់ផ្អេីល​កាលពីវេលាម៉ោង ១០ យប់ថ្ងៃទី៣១ ខែមីនា​ ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវលេខ៩២ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ។

​     សពជនរងគ្រោះមានឈ្មោះ សាត សារី ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរបើករថយន្តដឹកទឹកកក ស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ និងមានស្រុកកំណើត នៅឯស្រុកបាភ្នំ ខេត្តព្រៃវែង។

​    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ មុនកើតហេតុគេឃើញជនងគ្រោះជិះម៉ូតូហុងដាគុបជ្រុងមួយគ្រឿង​ពណ៌ស្លែ​ ពាក់ផ្លាកលេខ ក6517 កណ1 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៩២ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តMazda មួយគ្រឿងពណ៌សពាក់ផ្លាកលេខភ្នំពេញ​ 2BB-6433ធ្វើដំណើរបញ្ច្រាសទិសដៅគ្នាពីកើតទៅលិចបានជ្រុលទៅបុកជាមួយម៉ូតូពេញទំហឹងបណ្ដាលឱ្យជនរងគ្រោះដួលបោកក្បាលនឹងថ្នល់ស្លាប់នៅកន្លែងកើតហេតុភ្លាមៗ។ចំណែករថយន្តបង្កបានព្យាយាមបើករត់កិនទាំងម៉ូតូអូសជិតមួយគីឡូម៉ែត្រ ត្រូវបានបងប្អូនប្រជាពលរដ្ឋដេញឃាត់ជាប់ទាំងរថយន្តនិងអ្នកបើកបរួចប្រគល់ជូនសមត្ថកិច្ចយកទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីធ្វើការសួរនាំបន្ត។

​     ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញឱ្យចុះមកធ្វើការវាស់វែងនិងប្រគល់អ្នកបើកបរទៅការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមច្បាប់។  ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print