ក្រុម Inter Milan នឹងសម្លឹងរកការធ្វើឱ្យយុទ្ធនាការរបស់ពួកគេវិលត្រលប់មកវិញនៅពេលដែលពួកគេធ្វើជាម្ចាស់ផ្ទះទទួលក្រុមFiorentina នៅរាត្រីថ្ងៃសៅរ៍ដោយដឹងថា ពួកគេអាចរងបរាជ័យក្នុងក្របខ័ណ្ឌ Serie A ជាលើកទី៣ជាប់ៗគ្នាជាលើកដំបូងក្នុងរយៈពេល៦ឆ្នាំ។
ការបរាជ័យនាពេលថ្មីៗនេះរបស់ពួកគេទល់នឹងក្រុម Spezia និង Juventus មុនពេលសម្រាកអន្តរជាតិបានធ្វើឱ្យ Inter ស្ថិតក្នុងចំណាត់ថ្នាក់លេខ៣មាន៥០ពិន្ទុ ដោយចាញ់២ពិន្ទុតាមពីក្រោយក្រុម Lazio នៅលេខ២ និងមានតែលើស៣ពិន្ទុពីក្រុមលេខ៥ AS Roma ។
ក្រុមរបស់លោក Simone Inzaghi បានរងបរាជ័យចំនួន៩លើករួចមកហើយនៅរដូវកាលនេះ ហើយជាមួយនឹងពានរង្វាន់ដែលនឹងត្រូវធ្វើដំណើរទៅកាន់ទីក្រុង Naples ក្រុម Inter នៃក្របខ័ណ្ឌ Champions League វគ្គ១/៤ផ្តាច់ព្រ័ត្រត្រូវស្វែងរកភាពស៊ីសង្វាក់គ្នាជាមួយនឹងសមរភូមិសម្រាប់តំបន់អឺរ៉ុបដែលកំពុងក្តៅគគុក។
នៅក្នុងយុទ្ធនាការ១៥លើកមុន ដែល Inter បានរងបរាជ័យយ៉ាងតិច៩ បន្ទាប់ពី២៧ប្រកួត ពួកគេមិនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ទ្វីបអឺរ៉ុបនៅចុងបញ្ចប់នៃរដូវកាលនេះ។ នេះជាលើកទីមួយហើយដែល Inter បានរងបរាជ័យជាច្រើនលើកនេះបន្ទាប់ពី២៧ប្រកួតចាប់តាំងពីឆ្នាំ២០១១–២០១២ នៅពេលដែលពួកគេបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៦។
ក្រុម Inter Milan មិនទំនងត្រូវបានផ្តល់ភាពងាយស្រួលពេលប៉ះ Fiorentina ដែលមិនធ្លាប់ចាញ់ក្នុងការប្រកួតលីកចំនួន៥ចុងក្រោយរបស់ពួកគេ ដោយឈ្នះ៤ដង និងកំពុងស្វែងរកការឈ្នះលើកដំបូងរបស់ពួកគេនៅលើទឹកដីរបស់ Inter ចាប់តាំងពីឆ្នាំ២០១៥។
Fiorentina មានកីឡាករ២រូបដែលមានយ៉ាងហោចណាស់លើស១០គ្រាប់ក្នុងការប្រកួតទាំងអស់គឺកីឡាករ Arthur Cabral (១២គ្រាប់) និង Luka Jovic (១១គ្រាប់) ជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៧–២០១៨ នៅពេលដែល Giovanni Simeone (រកបាន១៤គ្រាប់) និង Jordan Veretout (រកបាន១០) សម្រេចបាន។
ចំណែកក្រុមកំពូលតារាង Napoli នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុមចំណាត់ថ្នាក់លេខ៤ AC Milan ក្នុងជំនួបដ៏គួរឱ្យទាក់ទាញមួយនៅថ្ងៃអាទិត្យ ដែលជាការហាត់សមសម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League របស់ពួកគេក្នុងខែមេសាខាងមុខផងដែរ។
ការទទួលបាន១៩ពិន្ទុរបស់ Napoli លើក្រុមចំណាត់ថ្នាក់លេខ២ Lazio មានន័យថា ពួកគេអាចដណ្តើមបានជើងឯក Serie A ជាលើកដំបូងរបស់ពួកគេក្នុងរយៈពេល៣៣ឆ្នាំ នៅចុងខែមេសា។ ក្រុមរបស់លោក Luciano Spalletti នឹងសង្ឃឹមថាChampions League នឹងមិនរំខានពួកគេទេ ហើយពួកគេអាចទាញយកអត្ថប្រយោជន៍ពីយុទ្ធនាការដ៏រអាក់រអួលរបស់ AC Milan ។
ឆ្លងកាត់ការប្រកួតលីកចំនួន៩ចុងក្រោយនេះ មានតែ Lecce ប៉ុណ្ណោះដែលបានរងបរាជ័យច្រើនជាង គេ (៦ដង) ជាងក្រុម AC Milan (៥ដង) ក្នុងក្របខ័ណ្ឌ Serie A ហើយមានតែក្រុម Cremonese ប៉ុណ្ណោះដែលបានរបូតគ្រាប់បាល់ច្រើនជាង (១៧គ្រាប់) ៕ (រូបភាព ៖ Reuters/CNA)