ខេត្តស្វាយរៀង:មានការភ្ញាក់ផ្អើលដល់បុគ្កលិករួមការងារនិងសន្តិសុខនាំគ្នាជួយសង្គ្រោះជីវិតបន្ទាប់ពីបុគ្គលិកកាស៊ីណូGOOD LUCK2ម្នាក់មិនស្រួល ដេកដួលសន្លប់និងបញ្ជូនទៅកាន់មន្ទីរពេទ្យជាអកុសលយឺតពេលទៅហើយ។ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង១០ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ ស្ថិតនៅកាស៊ីណូGOOD LUCK2 ក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
យោងតាមសមត្ថកិច្ច នគរបាលរដ្ឋបាលបាវិត បានអោយដឹងថាបុរសដែលស្លាប់មានឈ្មោះ ង្វៀង ទឹងអាន់ (NGUYENG TUAN ANH) អាយុ២៣ឆ្នាំ ជនជាតិវៀតណាម កាន់លិខិតឆ្លងដែនលេខ : 03109902552 មុខរបរបុគ្គលិកក្រុមហ៊ុនកាស៊ីណូGOOD LUCK2 ស្នាក់នៅកាស៊ីណូGOOD LUCK2 ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
ប្រភពបន្តថាបន្ទាប់ពី ទទួលពត៌មានពីក្រុមហ៊ុនកាស៊ីណូGOOD LUCK2 បានរាយការណ៍មកសមត្ថកិច្ចថា នៅក្នុងក្រុមហ៊ុនមានបុគ្គលិកមិនស្រួលខ្លួនបានដួលសន្លប់ហើយក្រុមហ៊ុនបានបញ្ជូនទៅមន្ទីពេទ្យ ពេលទៅដល់គ្រូពេទ្យពិនិត្យថាបានបាត់បង់ជីវិត។
សមត្ថកិច្ច កម្លាំងជំនាញពិនិត្យកន្លែងកើតហេតុ នៃអធិការដ្ឋាននគរបាលក្រុងបាវិត សហការជាមួយកម្លាំងការិយាល័យបច្ចេកទេសនិងវិទ្យាសាស្ត្រ. កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់និងស្រាល កម្លាំងអាវុធហត្ថ និងលោក ភួង សំណាង គ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកជីភូ ដោយមានការសម្របសម្រួលពីលោក ឡាយ ជុងហេង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ និងពិនិត្យលើសាកសពឈ្មោះ ង្វៀង ទឹងអាន់ ដោយការសន្និដ្ឋាន
ផ្អែកតាមការពិនិត្យ សាកសពពិតជាស្លាប់ដោយសារគាំងបេះដូងអាចបណ្ដាលមកពីស្ទះសរសៃឈាមប្រាកដមែនដោយមិនមានស្លាកស្នាមសំគាល់ជារឿងឃាដកម្មនោះទេ។
សាកសពត្រូវបានបញ្ជូនតាមរថយន្ត ទៅប្រគល់ជូនការិយាល័យពិនិត្យវិភាគ កន្លែងកើតហេតុ នៃនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ រក្សាទុកនៅវត្តស្ទឹងមានជ័យ រាជធានីភ្នំពេញ ដើម្បីបន្តតាមច្បាប់។