ខេត្តបន្ទាយមានជ័យៈសង្ស័យភ្លើងប្រចណ្ឌជនសង្ស័យជាប្ដី ត្រឡប់មកពីធ្វើការប្រទេសថៃភ្លាមក៏យកកាំបិតចុងស្រួចចាក់សម្លាប់ប្រពន្ធនៅក្នុងថ្លុងឈាមនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ងនៅចំណុចភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាជនបង្កជាប្ដី
ឈ្មោះជា សារ៉ាន់ ភេទប្រុសអាយុ ៣៥ឆ្នាំ បានយកកាំបិតចុងស្រួចចាក់ទៅ ជនរងគ្រោះជាប្រពន្ធឈ្មោះ មើយ ពឿង ភេទស្រីអាយុ ៣៨ឆ្នាំរស់នៅភូមិឃុំកើតហេតុខាងលើ។
ប្រភពបន្តថាជនសង្ស័យបើតាមការស្រាវជ្រាវរបស់សមត្ថកិច្ច ជននេះទើបនិងត្រឡប់មកពីធ្វើការនៅប្រទេសថៃ ហើយមករករឿងប្រច័ណ្ឌជាមួយប្រពន្ធ និងជាជនជាប់ពាក់ពន្ធ័ប្រើប្រាស់គ្រឿងញៀនទៀតផង ។
ក្រោយបង្កហេតុជនសង្ស័យបានរត់គេចខ្លួនបាត់គេចទៅទិសខាងត្បូង
បំរុងឆ្លងដែនចូលទៅប្រទេសថៃ។ក្រោយពីទទួលព័ត៏មានពីពលរដ្ឋបានផ្ដល់ឲ្យថាឃើញជនសង្ស័យកំពុងតែ
អង្គុយនៅក្បែររបងវត្ត៩៣ឋិតនៅក្នុងភូមថ្មីពេលនោះកម្លាំងនគរបាលព្រំដែនគោក៨១៥បានសហការជា
មួយកម្លាំងសមត្ថកិច្ចជម្នាញឃាត់ខ្លួនសួនាំរួចបានប្រគល់ជូនកម្លាំងនគរបាលស្រុកម៉ាឡៃ។
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកម៉ាឡៃដើម្បីធ្វើការសាកសួរតាមនិតិវិធី។វណ្ណា