លោកសែវុទ្ធី: ជំរុញដល់ បងប្អូនប្រជាពលរដ្ឋ ទាំងអស់ សូមអញ្ជើញចូលរួមទៅបោះឆ្នោតនាថ្ងៃខាងមុខ អោយបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា

ចែករំលែក៖

ខេត្តស្វាយរៀង:លោកសែវុទ្ធីប្រធានក្រុមការងារចុះមូលដ្ឋានឃុំត្រពាំងស្ដៅ ជំរុញដល់ បងប្អូនប្រជាពលរដ្ឋ ទាំងអស់ក្នុងឃុំ សូមអញ្ជើញចូលរួមទៅបោះឆ្នោតនៅថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២៣ខាងមុខ អោយបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា  ព្រោះថា គណបក្សប្រជាជនកម្ពុជា កើតចេញពីប្រជាជន នឹងបម្រើប្រជាពលរដ្ឋពិតៗ។

ការជំរុញបែបនេះធ្វើឡើងនាព្រឹកថ្ងៃទី២ខែមេសាឆ្នាំ២០២៣ក្នុងពិធីសំណេះសំណាលរបស់ក្រុមការងារគណបក្សចុះជួយឃុំត្រពាំងស្តៅ ជាមួយគ្រួសារបក្សភូមិស្វាយប៉ោ ភូមិម្រះព្រៅ ភូមិស្វាយទទឹម ភូមិត្រពាំងឈ្នាង ឃុំត្រពាំងស្តៅ ស្រុករមាសហែក ដោយមានការចូលរួមពីសំណាក់លោកស៊ូម៉ុល ប្រធានគណបក្សស្រុកលោកប្រធានបក្សឃុំនិងអស់លោកលោកស្រីក្រុមការងារចុះមូលដ្ឋានឃុំនិងសមាជិកសមាជិការបក្សចំនួន៩០៩នាក់។

ក្នុងឪកាសនោះលោក លោកស៊ូម៉ុល ប្រធានគណបក្សប្រជាជនស្រុករមាសហែក បាននាំនូវប្រសាសន៍ផ្តាំផ្ញើ និងសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្ស ព្រមទាំងថ្នាក់ដឹកនាំគណបក្សខេត្ត ក៏ដូចជាលោកសៅសុខាប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានស្រុករមាសហែក ជូនដល់សមាជិកបក្សដែលបានចូលរួមនាពេលនេះផងដែរ។

បន្ថែមពីនេះ លោក ប្រធានគណបក្សប្រជាជនស្រុករមាសហែក ក៏បានលើកឡើងអំពីប្រវត្តិនិងស្នាដៃ របស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សមានវ័យចំណាស់ មានភាពចាស់ទុំ បានដាក់ចេញនូវកម្មវិធីនយោបាយដ៏ត្រឹមត្រូវ និងមានគុណបំណាច់ បានកសាងសមិទ្ធផលជាច្រើន ក្នុងបុព្វហេតុជាតិ មាតុភូមិ ព្រមទាំងបានឆ្លងកាត់ការលំបាកគ្រប់បែបយ៉ាងជាមួយប្រជាពលរដ្ឋ រហូតនាំឲ្យប្រទេសមានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍដូចសព្វថ្ងៃ។

ក្នុងឪកាសនោះ លោកសែវុទ្ធីប្រធានក្រុមការងារចុះមូលដ្ឋានឃុំត្រពាំងស្ដៅ

បានផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកសៅសុខា ប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានស្រុករមាសហែក ជូនដល់ក្រុមការងារគណបក្សដែលបានចូលរួមនាពេលនេះផងដែរ។

លោកបានបន្ថែមថា គណបក្សប្រជាជនកម្ពុជានៅតែបន្តប្តេជ្ញាចំពោះមុខប្រជាជនថា គណបក្សប្រជាជន នឹងអនុវត្តគោលនយោបាយរបស់ខ្លួនឱ្យបានជោគជ័យ ដើម្បីរក្សា សន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ឱ្យបានរឹងមាំ និងលើកកម្ពស់ការផ្តល់សេវាសាធារណៈ បង្កើនកិច្ចគាំពារសង្គមជួយជនក្រីក្រ និងអភិវឌ្ឍឃុំសង្កាត់លើគ្រប់វិស័យឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ដែលជាការឆ្លើយតបទៅនឹងបំណងប្រាថ្នា និងផលប្រយោជន៍របស់ប្រជាជនគ្រប់ៗរូបនៅគ្រប់មូលដ្ឋាន។

 

លោក បន្តថា ដោយគណបក្សប្រជាជនកម្ពុជានៅតែបន្តប្តេជ្ញាចំពោះមុខប្រជាជនថា គណបក្សប្រជាជន នឹងអនុវត្តគោលនយោបាយរបស់ខ្លួនឱ្យបានជោគជ័យ ដើម្បីរក្សា សន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ឱ្យបានរឹងមាំ និងលើកកម្ពស់ការផ្តល់សេវាសាធារណៈ បង្កើនកិច្ចគាំពារសង្គមជួយជនក្រីក្រ និងអភិវឌ្ឍឃុំសង្កាត់លើគ្រប់វិស័យឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ដែលជាការឆ្លើយតបទៅនឹងបំណងប្រាថ្នា និងផលប្រយោជន៍របស់ប្រជាជនគ្រប់ៗរូបនៅគ្រប់មូលដ្ឋាន។

លោកក៏ បានផ្តាំផ្ញើរដល់មន្រ្តី មេឃុំ ស្មៀន លោកនាយប៉ុស្តិ៍ មណ្ឌលសុខភាព និងមេភូមិ  ដែលជាអ្នកដើរតួនាទីយ៉ាងសំខាន់ និងជាអ្នកដោះស្រាយនូវសំណូមពរ និងការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ទាំងនេះគឺត្រូវរួមគ្នាប្រឹងប្រែងដោះស្រាយជូនគាត់ ឲ្យបានទាន់ពេលវេលា ។​

បន្ទាប់មកលោកសែវុទ្ធី ប្រធានក្រុមការងារចុះមូលដ្ឋានឃុំត្រពាំងស្ដៅ ស្រុករមាសហែក ក៏បានដោះស្រាយសំណូមពររបស់បងប្អូនដែលបានលើកឡើងជាសំណើរបានជាច្រើនផងដែរដោយក្នុងកម្មពិធីនេះចំណាយថវិការសរុបចំនួន១០លាន៣៧ម៉ឺន៥០០រៀលផងដែរ។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print