ភ្លើងឆេះព្រៃនៅកណ្តាលទីក្រុងសេអ៊ូល ប្រជាជន១២០គ្រួសារត្រូវបានជម្លៀសចេញ

ចែករំលែក៖

កាសែត New York Times បានផ្សាយថា ភ្លើងឆេះព្រៃបានឆាបឆេះនៅភ្នំ Inwangsan កណ្តាលទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង នៅវេលារសៀលថ្ងៃទី២ ខែមេសា (ម៉ោងក្នុងតំបន់)។

អាជ្ញាធរមិនទាន់រាយការណ៍ពីអ្នករងរបួសនៅឡើយទេ។ ទោះជាយ៉ាងណា ប្រជាពលរដ្ឋប្រមាណ១២០គ្រួសារត្រូវបានជម្លៀសចេញជាបណ្ដោះអាសន្ន ដើម្បីសុវត្ថិភាព។
ភ្លើងបានរាលដាលដល់ផ្ទៃដីប្រមាណ២៣ហិកតា ឬប្រហែល ២០% នៃផ្ទៃដីភ្នំ Inwangsan សរុប។ អាជ្ញាធរកូរ៉េខាងត្បូងត្រូវបង្កើនការប្រកាសអាសន្ននៅក្នុងតំបន់នេះដល់កម្រិតទីពីរ (នៃកម្រិតព្រមានអគ្គិភ័យបីកម្រិត) ក៏ដូចជាបញ្ជូនមនុស្សជាង 500 នាក់ និងឧទ្ធម្ភាគចក្រចំនួន 9 គ្រឿងដើម្បីបម្រើការងារពន្លត់អគ្គិភ័យ។
សារព័ត៌មានរ៉យទ័របានផ្សាយថា គិតត្រឹមម៉ោងប្រហែល 5 ល្ងាច ភ្លើងត្រូវបានពន្លត់ជាបឋម។ យ៉ាងណាក៏ដោយ មន្ត្រីកូរ៉េខាងត្បូង នៅតែប្រុងប្រយ័ត្នដើម្បីការពារកុំឱ្យភ្លើងឆេះរាលដាលដល់តំបន់ដែលមានអ្នករស់នៅច្រើន។
មូលហេតុនៃការឆេះនេះនៅមិនទាន់ដឹងនៅឡើយទេ ។ មន្ត្រីកូរ៉េខាងត្បូងបានសន្យាថានឹងធ្វើការស៊ើបអង្កេតបន្ទាប់ពីភ្លើងត្រូវបានពន្លត់ទាំងស្រុង៕ ដោយធីរីណា

...

រូប​ថត​ : Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print