ចាស់អស់ហើយ! មិនព្រម​នាំគ្នា​ទៅវត្ត​ បែរជា​នាំគ្នា​អង្គុយ​បត់ជើងលេងល្បែង​ មានអីបងៗសមត្ថកិច្ចមកដល់ល្មម

ចែករំលែក៖

ខេត្តបាត់ដំបង៖​ កម្លាំង​នគរបាលស្រុករុក្ខគិរីនិងស្រុកមោងឫស្សី បាននាំខ្លួនអ្នកលេងល្បែងស៊ីសងខុសច្បាប់ចំនួន​ ០៨នាក់​យកមកសាកសួរ​ ធ្វើការ​ណែនាំ​ និងធ្វើកិច្ចសន្យា​អប់រំ​បញ្ឈប់​ការលេងល្បែងស៉ីសងខុសច្បាប់បន្តទៀត។ នេះបេីបេីតាមការ​បញ្ជាក់ពី​លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ​នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​០៣​ ខែមេសា​ ឆ្នាំ​២០២៣នេះ។

    បេីតាមការ​បញ្ជាក់ពី​លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា បានបន្តថា​ កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ម្សិលមិញ​ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុករុក្ខគិរីនិងស្រុកមោងឫស្សី សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលបានចុះបង្ក្រាបករណីលេងល្បែងស៊ីសងខុសច្បាប់ (បៀ៥២សន្លឹក) នៅក្នុងមូលដ្ឋានចំនួន ០២ករណី​ និងឃាត់ខ្លួនមនុស្សចំនួន ០៨នាក់ ។

   ប្រតិបត្តិការនៅស្រុករុក្ខគិរី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុករុក្ខគិរី សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល ដឹកនាំដោយលោកវរសេនីយ៍ឯក ឆាយ ម៉ាប់​ អធិការនគរបាលស្រុករុក្ខគិរី បានចុះបង្ក្រាបករណីលេងល្បែងស៊ីសងខុសច្បាប់ (បៀ៥២សន្លឹក) នៅក្នុងមូលដ្ឋានត្រង់ចំណុចភូមិកោះធំ ឃុំស្ដុកប្រវឹក ស្រុករក្ខគិរី ខេត្តបាត់ដំបងចំនួន០១លើក។ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន០៥នាក់ ១.ឈ្មោះ ភ័ណ្ឌ ចាន់នឿន ភេទស្រី អាយុ៣៥ឆ្នាំ ២.ឈ្មោះ ទៀប ភា ភេទស្រី អាយុ៥០ឆ្នាំ (អ្នកលេង)​៣.ឈ្មោះ គុណ សុខណា ភេទស្រី អាយុ ៤៣ឆ្នាំ (អ្នកលេង) ៤.ឈ្មោះ សែម រ៉ម ភេទស្រី អាយុ ៣៥ឆ្នាំ និង៥.ឈ្មោះ រឹង ហឿម ភេទស្រី អាយុ ៣៤ឆ្នាំ។ អ្នកទាំង០៥នាក់ រស់នៅភូមិកោះធំ ឃុំស្ដុកប្រវឹក ស្រុករុក្ខគិរី ខេត្តបាត់ដំបង។ ក្នុងនោះវត្ថុតាងដកហូតបានរួមមាន៖ កម្រាលចំនួន០២, បៀ ០២ហ៊ូ ។

    ប្រតិបត្តិការនៅស្រុកមោងឫស្សី វេលាម៉ោង១៤និង៤៥នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលរបស់មង្គល ដឹកនាំដោយលោកវរសេនីយ៍ឯក ស គឹមឡុង​ អធិការនគរបាលស្រុកមោងឫស្សី បានចុះបង្ក្រាបករណីលេងល្បែងស៊ីសងខុសច្បាប់ (បៀ៥២សន្លឹក) នៅក្នុងមូលដ្ឋានត្រង់ចំណុចភូមិបឹងបី ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបងចំនួន០១លើក។ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន០៣នាក់​ ១.ឈ្មោះ ដិន សាមាន ភេទស្រី អាយុ ៤៥ឆ្នាំ​ រស់នៅភូមិបឹងបី ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង ២.ឈ្មោះ សោម ពីសី ភេទស្រី អាយុ ៤០ឆ្នាំ​ រស់នៅភូមិបឹងបី ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង និង៣.ឈ្មោះ សួន ប៉ប់ ភេទស្រី អាយុ៧៨ឆ្នាំ​ រស់នៅភូមិបឹងបី ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ ក្នុងនោះវត្ថុតាងដកហូតបានរួមមាន៖ 

-បៀចំនួន ០១ហ៊ូ

-កម្រាលចំនួន ០១

-ស្បែកជើង​ ២គូ​ ។ 

    ក្រោយ​ប្រតិបត្តិការ​នេះកម្លាំងសមត្ថកិច្ច​បាននាំខ្លួនមកធ្វើការសាកសួរនៅអធិការដ្ឋានរួចមក អ្នកលេងល្បែងស៊ីសងខុសច្បាប់ទាំង០៨នាក់ខាងលើត្រូវបានធ្វើការអប់រំ និងធធ្វើកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពនេះបន្តទៀត រួចអនុញ្ញាតឱ្យគ្រួសារមកធានាត្រឡប់ទៅមូលដ្ឋានវិញ៕ដោយ៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print