ខេត្តស្វាយរៀង: លោកម៉ែន អេង អភិបាលរងខេត្តស្វាយរៀងតំណាងលោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានជំរុញដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមមានជំនឿទុកចិត្តដល់អាជ្ញាធរក្នុងការដោះស្រាយបញ្ហានានាក្នុងមូលដ្ឋានរបស់ខ្លួន។
ការជំរុញបែបនេះធ្វើឡើងនាព្រឹកថ្ងៃទី៣ខែមេសាឆ្នាំ២០២៣ ក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋក្នុងឃុំត្រស់និងឃុំអណ្ដូងត្របែក ព្រមទាំងមានពិសាអាហារសាមគ្គី នាបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរដែលខិតចូលមកដល់់នាពេលខាងមុខនេះ។
ក្នុងឱកាសនោះដែរ ក៏មានការចូលរួមពីសំណាក់លោកស៊ូ ម៉ុល អភិបាលស្រុករមាសហែក លោកអភិបាលរងស្រុកនាយករដ្ឋបាលស្រុក លោកប្រធានមន្ទីរកសិកម្មនិងរុក្ខាប្រមាញ់ខេត្ត លោកប្រធានរដ្ឋបាលព្រៃឈើ លោកអធិការរង លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុក លោកលោកស្រីមេឃុំត្រស់និងអណ្ដូងត្របែកន មន្ត្រីដែលពាក់ព័ន្ឌនិងបងប្អូនប្រជាពលរដ្ឋជាង១០០នាក់ផងដែរ។
លោកម៉ែន អេង អភិបាលរងខេត្តស្វាយរៀងបានពាំនាំបណ្តាំផ្ញើសាកសួរសុខទុក្ខនិងនឹករលឹកពីសំណាក់លោក
ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ជូនដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមនាពេលនេះផងដែរ។
លោកបានបញ្ជាក់ថា: ជាការណ៍ពិតណាស់ វិស័យសារព័ត៌មានគឺជាអំណាចទី៤ ជាអ្នកនាំសារពីសុខទុក្ខ បញ្ហាប្រឈមនិងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋមករាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធបានដឹងខណៈដែលកន្លងមកយើងអាចដោះស្រាយការងារបានជាច្រើន ដើម្បីជាប្រយោជន៍សម្រាប់បងប្អូនប្រជាពលរដ្ឋ តាមរយៈសារដែលទទួលបានពីបណ្ដាញសារព័ត៌មានអនឡាញ និងបណ្ដាញសង្គមនានាជាច្រើនទៀតផងដែរ។
ទន្ទឹមនឹងនេះលោកក៏សូមអរគុណដល់បងប្អូនអ្នកសារព័ត៌មានទាំងអស់ដែលកន្លងមកនេះបានជួយផ្សព្វផ្សាយព័ត៌មាន អំពីវឌ្ឍនភាពនៃការអភិវឌ្ឍខេត្ត ព្រមទាំងសកម្មភាពការងាររបស់មន្ត្រីរាជការ ថ្នាក់ដឹកនាំ មន្ទីរ អង្គភាពជុំវិញខេត្តឱ្យប្រជាពលរដ្ឋទូទៅបានដឹង ដោយរួមគ្នាជួយរិះគន់ក្នុងន័យស្ថាបនា ដើម្បីចូលរួមក្នុងការកសាងនិងអភិវឌ្ឍខេត្តឱ្យកាន់តែមានការរីកចម្រើនឡើង ពិសេសត្រូវគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ “កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការណ៍ពិត” និង “ត្រូវផ្សាយព័ត៌មានពិត កុំប្រឌិតកំហុសដាក់អ្នកដទៃ”ជាដើម ៕ ដោយសុថាន