ខេត្តសៀមរាប៖ បើតាមសេចក្ដីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរ ដែលទើបទទួលបាននៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា៖ កម្ពុជារកចំណូលបានចំនួន១១,១៣៥,៤៩២ដុល្លារអាមេរិក ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងមានភ្ញៀវទេសចរបរទេស ចំនួនសរុប២៣៦,៣៤១នាក់ គិតត្រឹមរយៈពេល៣ខែ ពោលចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៣នេះ។
សេចក្ដីប្រកាសព័ត៌មានដដែល បានបញ្ជាក់បន្ថែមថា សម្រាប់ខែមីនា ឆ្នាំ២០២៣នេះ គ្រឹះស្ថានអង្គរ រកចំណូលបានចំនួន៣,៧៤៨,៧០០ដុល្លារអាមេរិក ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរ ចំនួន៧៩,៣៩០នាក់។
គួរបញ្ជាក់ថា រដ្ឋាភិបាល ក្នុងរយៈពេល៣ខែ ឆ្នាំ២០២៣នេះ បានឧបត្ថម្ភមូលនិធិ នៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានចំនួនសរុប៤៧២,៦៨២ដុល្លារអាមេរិក ពីចំណែកនៃការលក់បណ្ណ ជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយអង្គរ ដើម្បីជួយក្នុងមូលនិធិ សម្រាប់សង្គ្រោះជីវិតកុមារកម្ពុជា៕ដោយ៖សហការី
សូមអានព័ត៌មានលម្អិតនៅក្នុងសេចក្ដីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរ មានដូចខាងក្រោម៖