ព្រឹកនេះលោកស្រី អាន្នី សុខអាន តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រៀបចំពិធីសូត្រមន្តចម្រើនព្រះជន្ម ថ្វាយសម្ដេចម៉ែ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃ១៤កើត ខែពិសាខ ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ លោកស្រី អាន្នី សុខអាន អនុប្រធាន តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដឹកនាំមន្ត្រី បុគ្គលិក កាកបាទក្រហមកម្ពុជារៀបចំពិធីសូត្រមន្តចម្រើនព្រះជន្ម ថ្វាយសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសិរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យ គម្រប់ខួប៨០ យាងចូល ៨១ព្រះវស្សា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦។

មន្ត្រីកាកបាទក្រហមកម្ពុជា បានបួងសួងសូមព្រះអង្គមានព្រះរាជជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ នៃប្រជានុរាស្ត្ររបស់ព្រះអង្គជានិច្ចនិរន្តរតរៀងទៅ៕

1 (1)

1 (2)

1 (3)

ដោយ៖​ សីលា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print