បុរសពោះម៉ាយម្នាក់ចង.កសម្លាប់ខ្លួនព្រោះជីវភាព ក្រីក្រនិងលែងលះប្រពន្ធរយៈពេល៦-៧ឆ្នាំមកហើយ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ បុរសម្នាក់មកពីធ្វើការសំណង់ និងស្រវឹងស្រាផងនោះបានសម្រេចចិត្តចង.កសម្លាប់ខ្លួនឯងដោយយកក្រមាទៅចងនឹងដើមស្វាយមុខផ្ទះរបស់ខ្លួន។

ហេតុការណ៍ការភ្ញាក់ផ្អើលនេះបានកើតឡើងនៅចន្លោះម៉ោង២ទៅ៣ រសៀល ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិថ្មីសែនជ័យ ឃុំទួលសុភី ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។

ប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញមូលដ្ឋាន បានប្រាប់ឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ខឿន វឿន ភេទប្រុស ជាតិខ្មែរ អាយុ៣៣ឆ្នាំ នៅចំណុចដើមស្វាយ មុខផ្ទះរបស់ខ្លួន ស្ថិតក្នុងភូមិ-ឃុំកើតហេតុខាងលើ។

ប្រភពពីសមត្ថកិច្ចបានបន្តថា តាមការបំភ្លឺរបស់ឈ្មោះ ហេង ខុម អាយុ៤៧ឆ្នាំត្រូវជាម្តាយមីង ដែល
នៅផ្ទះជាមួយគ្នា បានរាយការណ៍ប្រាប់សមត្ថកិច្ចថា នៅវេលាម៉ោងប្រហែល ជាង២រសៀល ឈ្មោះខឿន វឿន ដែលជាជនរងគ្រោះបានមកពីធ្វើការជាកម្មករសំណង់និងស្រវឹងស្រាផង ហើយទាររកបាយហូប ទើបឈ្មោះហេង ខុម ត្រូវជាម្តាយម៉ីង ក៏ចូលទៅយកបាយឲ្យ លុះពេលលើកបាយមកស្រាប់តែឃើញ ជនរងគ្រោះចង.កស្លាប់នៅលើដើមស្វាយមុខផ្ទះតែម្តង។

សមត្ថកិច្ចបានបន្តទៀតថា តាមការបំភ្លឺរបស់ប្រជាពលរដ្ឋក្នុងភូមិឃុំកើតហេតុឲ្យដឹងថា ជនរងគ្រោះគឺជាមនុស្សមិនសូវគ្រប់សតិ ហើយពិតជាបានចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន។ បន្ទាប់ពីធ្វើកោសល្យវិច័យរួចមកសមត្ថកិច្ចជំនាញបានប្រគល់សពជនរងគ្រោះឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

4de52a62-bd4f-43a0-9a98-afc54fa93cdf

b8c780c9-bfcf-4077-96ff-3297d868055d

323b92c9-d5ec-48ab-9da4-2613f3e87537

ceb65e90-f281-4ca5-9e5b-7cc44d4651e7

ដោយ៖ វណ្ណះ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print