បង្រ្កាបទីតាំងលក់បាយនិងការហ្វេបង្កប់ល្បែងស៊ីសងឃាត់ខ្លួនមនុស្សប្រុសស្រី៧នាក់

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួនមនុស្សប្រុសស្រីញៀនល្បែង៧នាក់ដើម្បីភូមិ-ឃុំមានសុវត្ថិភាព ព្រោះតែល្បែងសុីសងអាចធ្វើឲ្យមនុស្សឈ្លក់វង្វេងភ្លេចការងារ ភ្លេចបាយភ្លេចទឹក អភមង្គលក្នុងគ្រួសាររួមនិងកែប្រែពីការចាញ់ល្បែងទៅជាបទល្មើស លួច ឆក់ ប្លន់ជាដើម ។

ជាក់ស្តែងកាលពីរម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ លោក ម៉ក់ ហុង អធិការខណ្ឌសែនសុខបានបញ្ជាកំម្លាំងអត្តរាគមន៍ខណ្ឌសហការនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មីចុះទៅបង្ក្រាបនិងឃាត់ខ្លួនជាក់ស្តែងអ្នកលេងល្បែង(បៀរ) និងកត់កន្ទុយលេខបាន៧នាក់ស្រី០៦នាក់នៅចំណុចកន្លែងលក់បាយនិងកាហ្វេរផ្លូវបេតុងលេខ១៩១៣ ក្រុមភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ក្រុមអ្នកញៀនល្បែងទាំង៧នាក់ទី១-ឈ្មោះ រ៉ន ហួយ ភេទស្រី អាយុ ៣៩ឆ្នាំ ទី២-ឈ្មោះ ជិន ស្រីមាស ភេទស្រី អាយុ ៣២ឆ្នាំ ទី៣-ឈ្មោះ សេង ច្រឹប ភេទស្រី អាយុ ៥០ឆ្នាំ ទី៤-ឈ្មោះ ឃុន សាវ៉ន ភេទស្រី អាយុ ៤១ឆ្នាំ ទី៥-ឈ្មោះ ស៊ុន សុគន្ធ ភេទស្រី អាយុ ៥៨ឆ្នាំ ទី៦-ឈ្មោះ ស៊ឹម ស្រីម៉ុម ភេទស្រី អាយុ ២៧ឆ្នាំ និងទី៧-ឈ្មោះ សុខ ស្រីខា ភេទស្រី អាយុ ៣០ឆ្នាំ ។​ វត្ថុតាងចាប់យកមាន៖ ប៊ៀរចំនួន ៣ហូរ កន្ទុយឆ្នោត និងក្រដាស់កត់កន្ទុយ
លេខមួយចំនួន, លុយដុល្លារ ៩០ដុល្លារ និងលុយរៀល ៤៧០,០០០រៀល ។

ប្រភពពីសមត្ថកិច្ចបានឲ្យថា ក្រោយពីមានបទបញ្ជាពីលោក ម៉ក់ ហុង អធិការខណ្ឌបានបញ្ជារមកនគរបាលប៉ុស្តិ៍ក្នុងមូលដ្ឋានចុះមើលទីតាំងលេងល្បែងសីុសងទើបកម្លាំងបុស្តិ៍តាមចំណុះខណ្ឌដឹកនាំដោយលោកនាយប៉ុស្តិ៍់ចុះទៅបង្ក្រាបនិងឃាត់ខ្លួនជាក់ស្តែងបានបុរស១នាក់និងស្ត្រី៦នាក់កំពុងប្រមូលផ្តុំគ្នាលេងល្បែងសីុសងនិងកត់កន្ទុយលេខនៅចំណុចខាងលើ។

ប្រជាពលរដ្ឋបានលើឡើងថា ទីតាំងលេងល្បែងដែលសមត្ថកិច្ចបង្ក្រាបខាងលើនេះគឺក្រុមអ្នកញៀនល្បែងតែងតែនាំគ្នាលេងរាល់ថ្ងៃតែម្តងដែលមើលទៅមិនសមភ្នែកសោះ ហើយនៅក្បែលផ្លូវទៀតកន្លងមកសមត្ថកិច្ចមូលដ្ឋានធ្លាប់ដាក់កម្លាំងមកចាប់ដែរតែក្រុមអ្នកលេងខាងលើហាក់បីដូចដឹងខ្លួនមុនរហូត៕

1

ដោយ៖ តុងសីហា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print