ក្រសួងអប់រំ : ជារៀងរាល់ឆ្នាំ មូលនិធិអក្ខរកម្មពិភពលោក បានទទួលស្គាល់បុគ្គល និងអង្គភាពឆ្នើម ដែលបានខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់អក្ខរកម្ម ដោយបានផ្តល់ពានរង្វាន់ចំនួន៥

ចែករំលែក៖

ភ្នំពេញ : នៅល្ងាចថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ ក្រសួងអប់រំយុវជននិងកីឡា បានបញ្ជាក់ថា ជារៀងរាល់ឆ្នាំ មូលនិធិអក្ខរកម្មពិភពលោក បានទទួលស្គាល់បុគ្គល និងអង្គភាពឆ្នើម ដែលបានខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់អក្ខរកម្ម ដោយបានផ្តល់ពានរង្វាន់ចំនួន៥ រួមមាន៖

១- ការទទួលស្គាល់ និងការផ្តល់ពានរង្វាន់ដល់អង្គភាព៖ ផ្តល់ពានរង្វាន់ដល់អង្គភាព ដែលបានអនុវត្ត និងធ្វើឱ្យអក្ខរកម្មប្រសើរឡើង។ អង្គភាពជាស្ថាប័នមិនរកប្រាក់ចំណេញ។ ដោយឡែកអង្គភាពរកប្រាក់ចំណេញរួមមានអង្គការមិនមែនរដ្ឋាភិបាល សាជីវកម្ម ឬក្រុមហ៊ុនឯកជន ត្រូវមានលក្ខណៈគ្រប់គ្រាន់។

២- ការទទួលស្គាល់ និងការផ្តល់ពានរង្វាន់ដល់បុគ្គល៖ ការទទួលស្គាល់ និងការផ្តល់រង្វាន់ដល់បុគ្គល សំដៅដល់ការខិតខំប្រឹងប្រែងដ៏ខ្លាំងក្លា និងមានស្នាដៃឆ្នើម ក្នុងការលើកកម្ពស់អក្ខរកម្ម។ បេក្ខជនមិនត្រូវជាប់ពាក់ព័ន្ធជាមួយស្ថាប័នណាមួយ ដែលមានលក្ខណៈគ្រប់គ្រាន់នោះទេ។

៣- ការទទួលស្គាល់ និងការផ្តល់ពានរង្វាន់ដល់យុវជន៖ សំដៅដល់ការទទួលស្គាល់ការខិតខំប្រឹងប្រែង និងសកម្មភាពរបស់យុវជន ដើម្បីកាត់បន្ថយអនក្ខរភាព។ បេក្ខជនត្រូវមានអាយុក្រោម២១ឆ្នាំទើបមាន លក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ចូលរួម។

៤- ការទទួលស្គាល់ និងការផ្តល់ពានរង្វាន់លើការងារសិក្សាស្រាវជ្រាវ៖ ពានរង្វាន់នេះ ផ្តល់ជូនដល់អ្នកសិក្សាស្រាវជ្រាវ ដែលបានបញ្ចេញអស់កម្លាំងប្រាជ្ញា និងរួមចំណែកមិនត្រឹមតែក្នុងអក្សរសិល្ប៍ប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងការសរសេរ និងការស្រាវជ្រាវ តាមរយៈអត្ថបទសិក្សាស្រាវជ្រាវ ឬការសិក្សារៀនសូត្រ។

៥- ការទទួលស្គាល់ និងការផ្តល់ពានរង្វាន់ដល់រដ្ឋាភិបាល រដ្ឋ ខេត្ត និងទីក្រុង៖ ការផ្តល់ជូននេះ សំដៅដល់អង្គភាព/ស្ថាប័នរដ្ឋាភិបាល ដែលបានកសាងគោលនយោបាយបានល្អបំផុត ក្នុងការលើកកម្ពស់អក្ខរកម្ម និងការអប់រំ។ កំណត់អត្តសញ្ញាណអង្គភាពលើការបំពេញការងារឆ្នើម ការស្រាវជ្រាវ កម្មវិធីថ្មី ដើម្បីមានលក្ខណៈគ្រប់គ្រាន់។

ព្រះរាជាណាចក្រកម្ពុជាត្រូវបានជ្រើសរើសជាប្រទេសមួយ ក្នុងចំណោមប្រទេសជាច្រើននៅលើពិភពលោក ដើម្បីផ្តល់ពានរង្វាន់អក្ខរកម្មពិភពលោក ឆ្នាំ២០២៣ ដែលពានរង្វាន់នេះ ជាការផ្ដល់ជូនប្រទេស ដែលមានភាពលេចធ្លោក្នុងការដាក់ចេញគោលនយោបាយ និងការលើកកម្ពស់ខាងផ្នែកអក្ខរកម្ម និងការអប់រំ។ ក្នុងរយៈពេលកន្លងមក ក្រសួងអប់រំ យុវជន និងកីឡាបានដាក់ចេញនូវកំណែទម្រង់ ដោយផ្តោតលើគុណភាពអប់រំ រួមមានការជំរុញការអនុវត្តកម្មវិធីអំណាន និងគណិតវិទ្យាថ្នាក់ដំបូង កម្មវិធីសម្រាប់ការចុះឈ្មោះចូលរៀនឡើងវិញ អក្ខរកម្មវិជ្ជាជីវៈ អក្ខរកម្មក្រោយអក្ខរកម្ម ថ្នាក់សមមូល ការបង្កើតប្រាក់ចំណូល និងការកែលម្អជីវិតជាដើម។ នៅឆ្នាំ ២០២០ អត្រាអក្ខរកម្មក្នុងចំណោមមនុស្សពេញវ័យកម្ពុជា ដែលមានអាយុចាប់ពី ១៥ ឆ្នាំឡើងទៅ បានកើនឡើងដល់ ៨៧,៨% ដែលអត្រានេះមានត្រឹម ៧៧,៦% ក្នុងឆ្នាំ២០០៨៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print