លោកអនុរដ្ឋលេខាធិការ​ ចាន់ រតនា បានទទួល​ជួប​លោក SHIBATA Atsuki នាយកប្រតិបតិ្ត​​នៃ​ក្រុមហ៊ុន Shibata Industrial ដើម្បី​ពិភាក្សា​ពី​គម្រោង​វិនិយោគរបស់​ក្រុមហ៊ុន Shibata នៅ​កម្ពុជា

ចែករំលែក៖

ភ្នំពេញ : នៅព្រឹក​ថ្ងៃទី០៥ ខែ​មេសា ឆ្នាំ​២០២៣ នៅទីស្តីការ​ក្រសួងការបរទេស និង​សហប្រតិបតិ្តការ​អន្តរជាតិ​​ ឯកលោកអនុរដ្ឋលេខាធិការ​ ចាន់ រតនា បានទទួល​ជួប​លោក SHIBATA Atsuki នាយកប្រតិបតិ្ត​​នៃ​ក្រុមហ៊ុន Shibata Industrial ដើម្បី​ពិភាក្សា​ពី​គម្រោង​វិនិយោគរបស់​ក្រុមហ៊ុន Shibata នៅ​កម្ពុជា។​ នេះបើយោងតាមការបញ្ជាក់តាមរយៈផេក ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅរសៀលថ្ងៃទី៥ ខែមេសានេះ។

 ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជាក់ថា,នៅក្នុង​ជំនួបនេះ លោក ចាន់ រតនា បានលើកសង្ខេប​ពីលក្ខខណ្ឌ​​អាកាសធាតុ​ និង​វិស័យ​អាទិភាព ដូចជា​ កសិកម្ម និង​ការគ្រប់គ្រងធនធាន​ទឹក​នៅកម្ពុជា​​ ក៏ដូចជា​សក្តានុពល និង​កាលានុវត្តភាព​​វិនិយោគ​នៅកម្ពុជា ព្រមទាំង​បាន​លើកទឹកចិត្តឱ្យក្រុមហ៊ុន​​ Shibata ពិចារណា​បង្កើតរោងចក្រ​ ​​នៅកម្ពុជា សម្រាប់ការ​ផ្គត់ផ្គង់ក្នុងស្រុក និង​​នាំចេញទៅបរទេស។ ​ ​​លោក SHIBATA បាន​ធ្វើបទបង្ហាញខ្លីពីសកម្មភាព​គម្រោង​សាកល្បង​របស់ក្រុមហ៊ុន នៅតាមបណ្តាខេត្ត​របស់​កម្ពុជា និង​សម្តែងពីបំណង​ក្នុងការ​បង្កើតរោងចក្រ នៅកម្ពុជាផងដែរ។

សូមបញ្ជាក់ថា, ៤ថ្ងៃកន្លងទៅ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបង្ហោះលើ facebook ផ្លូវការផ្ទាល់ខ្លួន របស់លោក រម្លឹកពីប្រវត្តិអតីតកាល ដោយសំណេរថា, កាលពី ៥៣ឆ្នាំមុន ខ្ញុំបានផ្លាស់ពីទីក្រុងមូស្គូ មកទីក្រុងគែរ ដើម្បីបន្តការសិក្សាភាសាបារាំងរយៈពេលជាង១០ខែ។ បន្ទាប់ពីខ្ញុំត្រូវត្រឡប់មកស្រុកកំណើតវិញជាអកុសល កម្ពុជាក៏បានធ្លាក់ចូលក្នុងរបបខ្មែរក្រហម។

លោកលើកថា, តែថ្ងែនេះ ខ្ញុំអាចនិយាយបានថាជាសំណាង ហើយក៏រីករាយណាស់ដែរ ដែលបានត្រឡប់មកទីនេះម្តងទៀតដើម្បីបំពេញដំណើរទស្សនកិច្ចផ្លូវការរបស់ខ្ញុំ ក្នុងនាមជារដ្ឋមន្ត្រីការបរទេស។ ខ្ញុំសូមថ្លែងអំណរគុណចំពោះ ឯកឧត្តម រដ្ឋមន្រ្តីការបរទេស  សាមេហ្វ ស៊ូគ្រី សម្រាប់បដិសណ្ឋារកិច្ចដ៏កក់ក្តៅ ហើយខ្ញុំក៏បានអញ្ជើញគាត់មកកម្ពុជានាពេលឆាប់ៗខាងមុខ។ លើសពីនេះ យើងស្វាគមន៍ចំពោះការពិចារណារបស់អេហ្ស៊ីបក្នុងការបើកស្ថានទូតនៅទីក្រុងភ្នំពេញ។

ខ្ញុំក៏ពិតជារីករាយដែលបានជួបសំណេះសំណាលជាមួយក្មួយៗនិស្សិតខ្មែរចំនួន ៧០នាក់ ដែលកំពុងសិក្សានៅអេហ្ស៊ីប ព្រមទាំងបានឆ្លៀតរំឮកអនុស្សាវរីយ៍របស់ខ្ញុំនៅទីនេះ ដែលជាទីក្រុងបុរាណ ពោរពេញទៅដោយប្រវត្តិសាស្ត្រ និងប្រពៃណីដ៏សម្បូរបែប ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print