ភ្នំពេញ : នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា បានលើក នូវចំណុចសំខាន់ៗ ចំនួន ១០ដូចខាងក្រោម :
១- ត្រីនៅក្នុងដៃរបស់បក្សកាន់អំណាច = ចង់ស្ងោរជ្រក់ ចង់អាំង អាស្រ័យលើបក្សកាន់អំណាច មិនមែនស្ថិតនៅលើពួកអ្នកថាទេ?
២- កោកៗ សិកឯមាត់ត្រដោក = ឆ្អែតឯពោះក្របី?
២- បង្កើតគណបក្សនយោបាយនិងធ្វើនយោបាយដើម្បីអំណាច = អ្នកដែលថាធ្វើនយោបាយមិនចង់បានអំណាចគឺភ្លើឬភូតកុហក់?
៣- ការប្រើពាក្យហឹង្សាដើម្បីទប់ស្កាត់ហឹង្សា = គឺជាពាក្យការពារមិនឲ្យមានហឹង្សា?
៤- ចំពោះពួកក្បត់ជាតិនៅកម្ពុជា = បើមិនប្រើពាក្យហឹង្សាពួកវាមិនត្រូវចិត្តទេ?
៥- បក្សទេវតាតែងតាំងទេវតា = មិនយកពួកប្រែតមកតែងតាំងទេ។
៦- ទេវតាបក្សពួកទេវតា = ទុកឲ្យពួកប្រែតធ្វើបក្សពួកជាមួយប្រែតចុះ?
៧- តាមបោះឆ្នោតប្រព័ន្ធសមាមាត្រ = នៅពេលគណបក្សណាឈ្នះឆ្នោត គេតែងតាំងមន្ត្រីពីគណបក្សឈ្នះឆ្នោត គេមិនយកពួកចាញ់ឆ្នោតមកតែងរាំងទេ?
៨- នៅ អាមេរិក ពេលលោកត្រាំឈ្នះឆ្នោត = គាត់យកមន្ត្រីបក្សគាត់មកតែងតាំងនិងតម្លើងថ្នាក់?
៩- នៅពេលលោកបៃដឹនឈ្នះឆ្នោតគាត់យកកូនចៅនិងមន្ត្រីគាត់មកតែងតាំង = គ្មានលឺអាណាលាន់មាត់ទេ លឺតែវាវាយប្រហារលើគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោតទៅវិញ?
១០- សម្រាប់គណបក្សប្រជាជនកម្ពុជា ឆ្កែចេះតែព្រុះមនុស្សចេះតែដើរ = ទុកឲ្យពួកវាស្រែកម៉ាស្រឡាញ់ចុះ តែបើមកជិតទាត់វាមួយជើងពីរជើងឲ្យបាក់ចង្កេះទៅឲ្យវារាង? ៕
ដោយ : សហការី