ភ្នំពេញ : នៅរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា បានលើកយកនូវចំណុចសំខាន់ៗចំនួន ១០ដូចចខាងក្រោយ:
១- ការមិនព្រមដោះស្រាយវិវាទការងារតាមច្បាប់ការងារ = តើជាការត្រូវច្បាប់ប្ញខុសច្បាប់?
២- ការជួយដុតកម្តៅពីវិទ្យុអារង្ស៊ីសេរី = មិនអាចពន្លត់ភ្លើងវិវាទការងារនៅណាហ្គាវើលបានទេ?
៣- តតាំងក្តីតាមតុលាការជាការស្របច្បាប់ = នៅពេលតុលាការសម្រេចយ៉ាងណាត្រូវគោរពតាមតុលាការ?
៤- ពួកអ្នកឯងថាជាសិទ្ធិសេរីភាព = តែច្បាប់មិនបានថាជាសិទ្ធិសេរីភាពទេ?
៥- ការចាត់វិធានការណ៍ផ្លូវច្បាប់លើជនល្មើសច្បាប់ = មិនមែនជាការរំលោភសិទ្ធិមនុស្សទេ?
៦- បើពួកប្រឆាំងមិនព្រមគោរពច្បាប់ទេ = មានតែចង់ ឲ្យប្រើដំបងឬ?
៧- ប្រើដំបងឬមិនប្រើដំបង = គឺជាជម្រើសរបស់ពួកប្រឆាំង?
៨- ចេញសែកស្អុយហើយចង់យកត្រូវទៀត = អំពើទុច្ចរិតបានដើរជ្រុលទៅតាមនីតិវិធីរបស់តុលាការហើយ បកក្រោយម៉េចបាន?
៩- ពូជទេវតាត្រូវយកកូនចៅទេវតាមកតែងតាំង = គេមិនដែលយកកូនយក្សកូនពួកកម្ភ័ន្ធមកតែងតាំងទេ?
១០- បើគេមានលុយមកទិញផ្ទះនៅក្រៅប្រទេសដោយស្របច្បាប់ = ទោះពួកអាច្រណែនឈឺក្បាលយ៉ាងណាក៏អត់បានការដែរ? ៕
ដោយ : សហការី