រាជរដ្ឋាភិបាលចេញអនុក្រឹត្យតែងតាំងមន្ត្រីរាជការចំនួន ០២រូប ជាអភិបាល នៃគណៈអភិបាលក្រុង ស្រុក នៃខេត្តកំពង់ស្ពឺ

ចែករំលែក៖

ភ្នំពេញ : នៅរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលចេញអនុក្រឹត្យតែងតាំងមន្ត្រីរាជការចំនួន ០២រូប ជាអភិបាល នៃគណៈអភិបាលក្រុង ស្រុក នៃខេត្តកំពង់ស្ពឺ ។ នេះបើយោងតាម អនុក្រឹត្យ ស្តីពី ការតែងតាំងមន្ត្រីរាជការ។

រាជរដ្ឋាភិបាលសម្រេច: 

មាត្រា ១ : តែងតាំងមន្ត្រីរាជការចំនួន ០២រូប ជាអភិបាល នៃគណៈអភិបាលក្រុង ស្រុក នៃខេត្តកំពង់ស្ពឺ ដូចមាន: 

១- លោក មួង ធី ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ៣ ជាអភិបាល នៃគណៈអភិបាល ស្រុកសាមគ្គីមុនីជ័យ។

២- លោក ព្រាប កុយវឌ្ឍនៈ ឋានន្តរស័ក្ដិអនុមន្ត្រី ថ្នាក់លេខ២ ជាអភិបាល នៃគណៈអភិបាល ក្រុងឧដុង្គម៉ែជ័យ។

មាត្រា ២ : បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។ 

មាត្រា ៣ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូច មានឈ្មោះក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះ ហត្ថលេខាតទៅ ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print