មន្ត្រីនៃប្រទេសអុីរ៉ង់និងអារ៉ាប៊ីសាអូ៊ឌីតជួបប្រជុំគ្នាជាផ្លូវការនៅទីក្រុងប៉េកាំង

ចែករំលែក៖

កាលពីថ្ងៃទី៦ ខែមេសា រដ្ឋមន្ត្រីការបរទេសនៃប្រទេសអុីរ៉ង់ និងអារ៉ាប៊ីសាអូ៊ឌីតបានបើកកិច្ចប្រជុំជាន់ខ្ពស់ផ្លូវការលើកដំបូងរបស់ពួកគេបន្ទាប់ពីរយៈពេលជាងប្រាំពីរឆ្នាំបានកាត់ផ្តាច់ទំនាក់ទំនង។ នេះជាការបោះជំហានទៅមុខដ៏ធំមួយក្នុងការបន្ធូរបន្ថយភាពតានតឹងនិងពង្រឹងសន្តិសុខនៅមជ្ឈិមបូព៌ា។ រឿងរ៉ាវទាំងអស់បានចាប់ផ្តើមនៅក្នុងឆ្នាំ 2016 នៅពេលដែលអារ៉ាប៊ីសាអូ៊ឌីតបានផ្តាច់ទំនាក់ទំនងជាមួយអុីរ៉ង់ បន្ទាប់ពីស្ថានទូតរបស់ខ្លួននៅក្នុងទីក្រុងតេអេរ៉ង់ត្រូវបានវាយប្រហារអំឡុងពេលមានជម្លោះរវាងប្រទេសទាំងពីរជុំវិញការប្រហារជីវិតបព្វជិតមូស្លីមនិកាយស៊ីអុីតម្នាក់នៅទីក្រុងរីយ៉ាដ។

នៅឆ្នាំ 2019 ទីក្រុងរីយ៉ាដបានចោទប្រកាន់អុីរ៉ង់ដោយផ្ទាល់ថាបានវាយប្រហារទីតាំងប្រេងរបស់ក្រុមហ៊ុនប្រេង Aramco ដែលជាក្រុមហ៊ុនប្រេងដ៏ធំរបស់ប្រទេសអារ៉ាប៊ីសាអូ៊ឌីត ដែលបណ្តាលឱ្យពាក់កណ្តាលនៃផលិតកម្មប្រេងរបស់ប្រទេសធ្លាក់ចុះ។ នៅពេលនោះ អុីរ៉ង់បានបដិសេធការចោទប្រកាន់នេះ។
ទំនាក់ទំនងបានចាប់ផ្តើមកាន់តែយ៉ាប់យ៉ឺនយ៉ាងឆាប់រហ័ស បន្ទាប់ពីសម្ព័ន្ធមិត្តប្រពៃណីរបស់អារ៉ាប៊ីសាអូ៊ឌីត សហរដ្ឋអាមេរិក បានដកខ្លួនជាឯកតោភាគីក្នុងឆ្នាំ 2018 ពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ 2015 និងដាក់ទណ្ឌកម្មឡើងវិញលើអុីរ៉ង់។ អារ៉ាប៊ីសាអូ៊ឌីត ត្រូវបានគេនិយាយថា បានគាំទ្រប្រធានាធិបតីដែលកាន់អំណាចនៅពេលនោះ លោក Donald Trump ឱ្យដកខ្លួនចេញពីកិច្ចព្រមព្រៀង ដោយហេតុនេះបង្ខំឱ្យអុីរ៉ង់ត្រឡប់ទៅរកការចរចា ដើម្បីកែប្រែខ្លឹមសារនៃកិច្ចព្រមព្រៀង។
លើសពីនេះ ប្រទេសទាំងពីរក៏ត្រូវបានគេជឿថានឹងគាំទ្រភាគីប្រឆាំងនៅក្នុងជម្លោះនៅក្នុងតំបន់មជ្ឈិមបូព៌ា និងវិបត្តិនយោបាយនៅក្នុងប្រទេសស៊ីរី លីបង់ និងអុី
រ៉ាក់។ អារ៉ាប៊ីសាអូ៊ឌីត ដឹកនាំក្រុមចម្រុះនៃរដ្ឋអារ៉ាប់ដែលបាននិងកំពុងធ្វើសង្រ្គាមប្រឆាំងនឹងពួក Houthis ដែលគេជឿថា គាំទ្រដោយអុីរ៉ង់ ក្នុងប្រទេសយេម៉ែន ចាប់តាំងពីឆ្នាំ 2015មក។
គិតត្រឹមថ្ងៃទី 6 ខែមេសា យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ដោយដកស្រង់ព័ត៌មានចេញផ្សាយដោយទូរទស្សន៍រដ្ឋអុីរ៉ង់ ព្រះអង្គម្ចាស់ Faisal bin Farhan Al Saud – រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូ៊ឌីត និងសមភាគីអុីរ៉ង់លោក Hossein Amirabdollahian បានជួបគ្នា ដោយមេដឹកនាំទាំងពីរបានស្វាគមន៍គ្នាទៅវិញទៅមកក្នុងកាយវិការសុច្ឆន្ទៈ មុននឹងអង្គុយចុះក្បែរគ្នាពិភាក្សា។
យោងតាមរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ អារ៉ាប៊ីសាអូ៊ឌីត និងអ៊ុីរ៉ង់នឹងធ្វើការចុះកិច្ចព្រមព្រៀងដើម្បីបើកស្ថានទូតនិងស្ថានកុងស៊ុលឡើងវិញក្នុងរយៈពេលពីរខែដែលបានបញ្ជាក់នៅក្នុងកិច្ចព្រមព្រៀង៕ ដោយធីរីណា

...

រូប​ថត​ : Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print