យោងតាមការប្រកាសចុងក្រោយបំផុតនៅថ្ងៃទី ៦ ខែមេសា ដោយនាយកដ្ឋានឧតុនិយមនៃប្រទេសថៃ រដ្ឋធានីបាងកកទំនងជានឹងក្លាយជាតំបន់ក្តៅបំផុតក្នុងប្រទេស ជាមួយនឹងសន្ទស្សន៍កម្តៅ៥០.២ អង្សាសេ ដែលជាសញ្ញានៃខែក្តៅគ្របដណ្តប់ទូទាំងប្រទេសអាស៊ីអាគ្នេយ៍នេះ។
តាមនិយមន័យ សន្ទស្សន៍កម្តៅសំដៅលើរបៀបដែលអ្វីមួយក្តៅដល់រាងកាយមនុស្ស។ ជាធម្មតានៅក្នុងកម្តៅរដូវក្តៅ មនុស្សជាច្រើនផ្តោតលើមាត្រដ្ឋានសីតុណ្ហភាព ប៉ុន្តែសន្ទស្សន៍កម្តៅគឺជាឧបករណ៍មួយដើម្បីវាយតម្លៃថា តើអាកាសធាតុពិតជាក្តៅប៉ុនណា ពីព្រោះសំណើម និងកត្តាផ្សេងៗទៀតត្រូវបានពិចារណារួមជាមួយនឹងសីតុណ្ហភាព។
លើសពីនេះ សន្ទស្សន៍កម្តៅក៏បង្ហាញពីកម្រិតដែលរាងកាយមនុស្សអាចស៊ូទ្រាំបានមុនពេលដែលស្ថានភាពនេះក្លាយជាគ្រោះថ្នាក់ដល់សុខភាព។
យោងតាមសារព័ត៌មាន Asia News Network ដកស្រង់ទិន្នន័យពីនាយកដ្ឋានឧតុនិយមថៃ នៅថ្ងៃទី៦ ខែមេសាបានផ្សាយថា ស្រុក Bang Na ភាគអាគ្នេយ៍នៃទីក្រុងបាងកកគឺជាកន្លែងក្តៅបំផុតនៅក្នុងប្រទេស។ ទន្ទឹមនឹងនេះ ទីតាំងបន្ទាប់គឺទីក្រុងកំពង់ផែ Laem Chabang នៃខេត្ត Chonburi ដែលមានសន្ទស្សន៍កម្តៅ49.4 អង្សាសេ ភូកេត (47.9 អង្សាសេ) ស៊ីសាកេត (41.5 អង្សាសេ) និងខេត្ត Phetchabun (40.6 អង្សាសេ) ។
នៅប្រទេសថៃ រដ្ឋាភិបាលប្រើចំណាត់ថ្នាក់បួនកម្រិតនៃពណ៌បៃតង លឿង ទឹកក្រូច និងក្រហម ដើម្បីវាយតម្លៃសន្ទស្សន៍កម្តៅ។ អាស្រ័យហេតុនេះ កម្រិតត្រួតពិនិត្យត្រូវបានតំណាងដោយពណ៌ខៀវ ហើយចំណាត់ថ្នាក់សន្ទស្សន៍កម្តៅគឺចាប់ពី 27 អង្សាសេទៅ 32 អង្សាសេ ខណៈកម្រិតព្រមានមានពណ៌លឿងជាមួយនឹងសន្ទស្សន៍សីតុណ្ហភាពពី 32 អង្សាសេទៅ 41 អង្សាសេ។ តំណាងដោយពណ៌ទឹកក្រូច និងមានកម្តៅជាក់លាក់សន្ទស្សន៍ពី 41 អង្សារសេដល់ 54 អង្សារសេ ហើយកម្រិតគ្រោះថ្នាក់ខ្លាំងគឺពណ៌ក្រហម ហើយត្រូវបានប្រើនៅពេលដែលសន្ទស្សន៍កម្តៅលើសពី 54 អង្សារសេ៕ ដោយធីរីណា
រូបថត : Bangkok Post