ខេត្តមណ្ឌលគិរី៖ សង្រ្កាន្តវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី ដែលរៀបចំដោយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ ដើម្បីបង្កភាពសប្បាយរីករាយ មុនឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។
ក្នុងពិធីអបអរសាទរ សង្រ្កាន្តវិទ្យាល័យហ៊ុនសែនមណ្ឌលគិរីនាពេលនោះ ក៏មានការនិមន្តព្រះសង្ឃសូត្រមន្ត ដើម្បីសុំសេចក្តី ប្រោះព្រំលើករាសីជូន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ ទទួលបាននូវសេរីសួស្តី នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលចូលនាពេលដ៏ខ្លីខាងមុខនេះ។
ក្នុងគោលបំណងចូលរួមថែរក្សា របាំ ល្បែងប្រជាប្រិយខែ្មរពីបុរាណ ចូលរួមជួបជុំសិស្សច្បងនៅគ្រប់ជំនាន់ ដែលជាអតីតសិស្ស និងបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តមណ្ឌលគិរី ដើម្បីបង្កើតចំណងមិត្តភាព សាមគ្គីភាព រវាងលោកគ្រូ អ្នកគ្រូ និង សិស្ស ព្រមទាំងអតីតសិស្សគ្រប់ជំនាន់។
នៅក្នុងពីធីនោះដែរ ថែមទាំងមានពិធីរំលឹកគុណគ្រូ និងសម្តែងនូវរបាំជូនពរ មិនតែប៉ុណ្ណោះ ក៏មានការរាំលេងកម្សាន្តតាមចង្វាក់ភ្លេងខ្មែរ និងលេងល្បែងប្រជាប្រិយខ្មែរដូចជា៖ ទាញព្រ័ត្រ វាយក្អមជាដើម។ល។ ដែលបានប្រព្រឹត្តិទៅ មានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី០៦-០៧ ខែមេសា ឆ្នាំ២០២៣ នៅវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី។
ដូច្នេះ សូមប្រជាពលរដ្ឋ និងសិស្សានុសិស្សទាំងអស់ ចូលរួមឱ្យបានច្រើនកុះករ៕
ដោយ : សហការី