លោកសេង សុង : ទីណាមានទុក្ខលំបាក ទីនោះតែងមានគណបក្សប្រជាជនកម្ពុជានៅកៀកកិតបងប្អូនប្រជាពលរដ្ឋជានិច្ច

ចែករំលែក៖

   ខេត្តស្វាយរៀង ៖ លោកសេង សុង អនុប្រធានក្រុមការងារថ្នាក់ស្រុកនិងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំចន្ត្រី ស្រុករមាសហែក បានថ្លែងថា ទីណាមានទុក្ខលំបាក ទីនោះតែងមានគណបក្សប្រជាជនកម្ពុជានៅកៀកកិតបងប្អូនប្រជាពលរដ្ឋជានិច្ច។

    ការថ្លែងបែបនេះធ្វើឡើងនាព្រឹកថ្ងៃទី៨ខែមេសា ឆ្នាំ២០២៣ក្នុងពិធីជួបសំណេះសំណាលរបស់ក្រុមការងារចុះជួយមូលដ្ឋានឃុំចន្ត្រីជាមួយគ្រួសារសមាជិកគណបក្សប្រជាជនចំនួន២ភូមិមានភូមិត្រពាំងពោននិងភូមិសម្លឆៅ ស្ថិតក្នុងឃុំចន្ត្រី ស្រុករមាសហែក សរុបចំនួន២៣៦នាក់ស្រី១២៤នាក់។

    លោក ស៊ូ ម៉ុល ប្រធានគណបក្សប្រជាជនស្រុករមាសហែកបានថ្លែងថា នៅគ្រប់កាលៈទេសៈទាំងអស់ រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានិងជាប្រធានគណបក្សប្រជាជនកម្ពុជាជានិច្ចកាលសម្ដេចតែងតែគិតគូរដល់សុខទុក្ខការលំបាករបស់ប្រជាពលរដ្ឋ ជាពិសេសមាន លោកសៅ សុខា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុករមាសហែក ផងដែរ។

    ក្នុងឱកាសនោះ លោកសេង សុង អនុប្រធានក្រុមការងារថ្នាក់ស្រុកនិងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំចន្ត្រី ស្រុករមាសហែកបានផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកស្រីកិត្តិសង្គហ បណ្ដិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តស្វាយរៀងក៏ដូចជា លោកសៅ សុខា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុករមាសហែកដល់បងប្អូនគ្រួសារបក្សភូមិដែលបានចូលរួមនាពេលនេះផងដែរ។

    លោកក៏បានជំរុញឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងស្រុករមាសហែកបន្តការខិតខំអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចជូនបងប្អូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព និងស្នើដល់បងប្អូនប្រជាពលរដ្ឋសូមអញ្ជើញពិនិត្យបញ្ជីឈ្មោះបោះឆ្នោតនិងនាំគ្នាទៅបោះឆ្នោតនាថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២៣ ខាងមុខឱ្យបានគ្រប់គ្នានិងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានសម្ដេចតេជោហ៊ុន សែនជាប្រធាន៕ ដោយសុថាន

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print