អធិការនគរបាលខណ្ឌឫស្សីកែវ ជួបសំណេះសំណាល និងនាំយកនូវអំណោយ ចែកជូនអតីតយុទ្ធជនដែលមានជីវភាពខ្វះខាត ចំនួន ២៥គ្រួសារ

ចែករំលែក៖

ភ្នំពេញ ៖ ដោយមានការយកចិត្តទុកដាក់លើជីវភាពខ្វះខាតរបស់អតីតយុទ្ធជន និងគ្រួសារ ពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ និងជាប្រធានអតីតយុទ្ធជនកម្ពុជា ខណ្ឌឫស្សីកែវ បានជួបសំណេះសំណាល និងនាំយកនូវអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម យឹម លាង ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌឫស្សីកែវ ចែកជូនអតីតយុទ្ធជនដែលមានជីវភាពខ្វះខាត ចំនួន ២៥គ្រួសារ។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ មានប្រសាសន៍ថា ៖ ដោយមានការក្រើនរំលឹក ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ អោយមានការយកចិត្តទុកដាក់ចំពោះបងប្អូន អតីតយុទ្ធជន មានជីវភាពខ្វះខាត គ្មានលទ្ធភាព រស់នៅបន្ទប់ជួល និងខ្លះទៀត មានជំងឺ និងមានពិការភាព ដើម្បីជួលសម្រួល ការលំបាកបានមួយរយៈពេលផងដែរ។

ក្នុងឪកាសនោះផងដែរ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត ក៏សូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ នាពិធីបុណ្យចូលឆ្នាំ ប្រពៃណីខ្មែរ ខាងមុន សូមមេត្តា បង្កើនការប្រុងប្រយ័ត្ន មុនចាកចេញពីផ្ទះ ទៅកាន់ស្រុកកំណើត ត្រូវតែត្រួតពិនិត្យអោយបានហ្មត់ចត់ ចំពោះភ្លើងទាន ធូប និងចរន្តអគ្គីសនី ជៀសវាង ហេតុការណ៍ផ្សេងៗកើតឡើង ជាយថាហេតុ។ ហើយម៉្យាងទៀត ចំពោះការធ្វើដំណើរ ត្រូវគោរពច្បាប់ចរារណ៍ ជៀសវាង កុំអោយកើតមាននូវគ្រោះថ្នាក់ ដែលធ្វើអោយខាតបង់ទាំងពេលវេលា និងទ្រព្យសម្បត្តិ។ 

លោកអធិការនគរបាលខណ្ឌឫស្សីកែវ បន្ថែមថា ចំពោះអំណោយដែលនាំយកមកប្រគល់ជូន ដល់អតីតយុទ្ធជន នាពេលនេះរួមមាន៖

១-ថវិកាចំនួន ៥០,០០០រៀល

២-អង្ករ ២៥គីឡូក្រាម

៣-ទឹកសុទ្ធ ០១កេស

៤-ទឹកផ្លែឈើ ០១កេស

៥-មី ០១កេស

៦-ទឹកត្រី ០១យួរ

៧-ទឹកស៊ីអ៉ីវ ០១យួរ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print