ខេត្តបាត់ដំបង៖ មុខសញ្ញារក្សាទុក ចែកចាយគ្រឿងញៀនម្នាក់ នៅស្រុកសង្កែ ត្រូវបានកម្លាំងនគរបាលជំនាញស្រុក ចុះស្រាវជ្រាវរហូតឈានដល់ការបង្រ្កាប និងឃាត់ខ្លួនរួមនិងវត្ថុតាងថ្នាំញៀនមួយចំនួនផងដែរ។
យោងតាមប្រភពព័ត៌មានពីអគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀលថ្ងៃសៅរ៍ទី០៨ ខែមេសា ឆ្នាំ២០២៣នេះ បានឱ្យដឹងថាលោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន ចុះសហការជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកសង្កែ បានចុះប្រតិបត្តិការបង្ក្រាបបានករណីរក្សាទុក ចែកចាយ និងជួញដូរដោយខុសច្បាប់ នូវសារធាតុគ្រឿងញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែងកាលពីថ្ងៃទី០៧ ខែមេសាម្សិលមិញ នៅចំណុចក្រុមទី០៣ ភូមិនអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។
ប្រតិបត្តិការខាងលើនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ នួន ប៊ុនសេង ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។ វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០៤ថង់ ទម្ងន់១.៤៧ក្រាម ។
-ដែកកេះកែច្នៃសំរាប់ជក់ថ្នាំញៀនចំនួន០១។
-ទូរសព្ទ័ចំនួន ០១គ្រឿង ។
បច្ចុប្បន្នករណីនេះ ជនសង័្សយរួមនិងវត្ថុតាងកម្លាំងនគរបាលស្រុកសង្កែកំពុងរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញខេត្ត ដេីម្បីចាត់ការបន្តនីតិវិធី-ច្បាប់៕ដោយ៖សហការី