ភ្លៀងដើមឆ្នាំរន្ទះបាញ់ងាប់គោចំនួន៨ក្បាលនៅកណ្តាលវាល បង្កឱ្យមានការភ្ញាក់ផ្អើល

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ សត្វគោចំនួន៨ក្បាលត្រូវបានរន្ទះងាប់រណូករណែលខណៈដែលភ្លៀងធ្លាក់មួយមេធំកាលពីរសៀល នៅថ្ងៃទី៨ ខែមេសា ឆ្នាំ ២០២៣ មានភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់ផ្គរន្ទះបាញ់បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។។

សមត្ថកិច្ចនគបាលប៉ុស្តិ៍រដ្ឋបាលខុនរ៉ង បានឱ្យដឹងនៅព្រឹកថ្ងៃទី៩ខែមេសា នេះថា ករណីរន្ទះបាញ់បណ្តាលឱ្យងាប់សត្វគោ៨ក្បាលខាងលើនេះបានកើតឡើងនៅរសៀលម្សិលមិញក្នុងភូមិត្រពាំងពោធ៍ ឃុំ ខុនរ៉ង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចនគបាលប៉ុស្តិ៍រដ្ឋបាលខាងលើបានអោយដឹងទៀតថាម្ចាស់គោទីមួយឈ្មោះ អ៊ុកគឹម ត្រូវបានរន្ទះ បាញ់បណ្តាលអោយងាប់សត្វគោ៣ក្បាលនិងម្ចាស់ទី០២.ឈ្មោះនួន សាវុធ ត្រូវបានរន្ទះបាញ់បណ្តាលសត្វគោងាប់អស់៥ក្បាល ។

សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលខុនរ៉ង់បានឲ្យដឹងទៀតថាករណីរន្ទះបាញ់បណ្ដាលអោយសត្វគោ៨ក្បាលងាប់ខាងលើនេះគ្រាដែលមានភ្លៀងមួយមេធំលាយឡំផ្គរន្ទះខ្យល់កន្ត្រាក់ហើយសត្វគោខាងលើនេះត្រូវបានម្ចាស់ចងចោលនៅវាលស្រែខាងក្រោយផ្ទះ ។

...

ករណីរន្ទះបាញ់បណ្តាលអោយសត្វគោ៨ក្បាលងាប់ខាងលើនេះមិនបង្កគ្រោះថ្នាក់ដល់មនុស្សនោះឡើយ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print